All Stories Hi2

Saturday, June 17, 2017

សុខភាព៖ លិង្គ​ត្រូវ​បាន​គេ​ដឹង​ថា ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាងកាយ​មនុស្ស​ប្រុស​គ្រប់គ្នា ហើយ​វា​ក៏​ជា​ការពិត​ដែរ​។ អ្នក​ប្រហែល​ជា​យកចិត្តទុកដាក់​លើ​លិង្គ​ខ្លួនឯង​ច្រើន ប៉ុន្តែ​ពេលខ្លះ​អ្នក​អាច​នឹង​សាង​កំហុស​ដោយ​មិន​ដឹង​ខ្លួន​ដែល​ជា​ហេតុ​នាំឲ្យ​មាន​គ្រោះ​ថ្នាក់​លើ​អវយវៈ​មួយ​នេះ​បាន​។

យ៉ាងណាមិញ មាន​រឿង​មួយ​ចំនួន​តូច​ដែល​បុរស​គ្រប់រូប​គួរតែ​ចៀសវាង ធ្វើ​វា​លើ​លិង្គ​របស់​ខ្លួន បើសិនជា​ចង់​បាន​សុខភាព​ល្អ​។ រឿង​ទាំងនោះ​មាន​ដូចជា​៖

-​ ប្រើប្រាស់​ផលិតផល​ណាមួយ​ដែល​មាន​គ្រោះថ្នាក់​លាប​លើ​លិង្គ​
-​ កាច់​លិង្គ​ដែល​កំពុង​តែ​រឹង​ហើយ​
-​ ជក់បារី​
-​ ព្យាយាម​ផ្សំ​ថ្នាំលេប​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​
-​ មិន​មាន​ទម្លាប់​លាង​សម្អាត​លិង្គ​ឲ្យបាន​ស្អាត​
-​ មានការ​កកិត​ច្រើនពេក ឬ​ប្រើ​វិធី​ជួយ​ខ្លួន​ឯង​ច្រើន ញឹកញាប់ ឬ​ខ្លាំងក្លា​ពេក​
-​ មិន​មាន​ការ​និយាយ​ទំនាក់ទំនង​គ្នា​បាន​ល្អ​សិន​ មុន​ពេល​រួមភេទ​
-​ មាន​ទម្លាប់​ឲ្យ​ដៃគូ​ខាំ​ញេញ​ខ្លាំងៗ​៕

ប្រភព៖ Health.com.kh

រឿងដែលអ្នកមិនត្រូវធ្វើលើលិង្គឲ្យសោះ បើចង់បានសុខភាពល្អ

Friday, June 16, 2017

សុខភាព៖​ នៅពេលយើងនិយាយដល់ការរួមភេទ មានមនុស្សជាច្រើនបាននិយាយអំពីរបៀប ដែលស្ត្រីគួរធ្វើនិងមិនគួរធ្វើប៉ុន្តែគេមិនសូវនិយាយច្រើន អំពីបុរសឡើយ។ ទោះបីជាយ៉ាងនេះក្តីសម្រាប់មនុស្សប្រុស មានរឿងមួយចំនួនដែរដែលខ្លួនគួរតែចងចាំ និងមិនធ្វើឡើងចំពោះលិង្គរបស់ខ្លួនមុនពេលរួមភេទ។

១- មិនត្រូវបណ្តោយលេងលិង្គច្រើនពេកឡើយ
សម្រាប់ការបរបោសអង្អែលមុនពេលរួមភេទវាគឺជារឿងសំខាន់ណាស់មុនពេលអ្វីៗចាប់ផ្តើមទាំងអស់គ្នា។ ប៉ុន្តែសម្រាប់បុរសវិញអ្នកត្រូវដឹងថាតើការបរបោសអង្អែលប៉ុណ្ណាទើបហៅថាច្រើនពេក។ ការបណ្តោយឱ្យមានការលេងលិង្គច្រើនពេកមិនមែនធ្វើឱ្យអ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពទេ។ បើសិនជាអ្នកមានបញ្ហាលិង្គឡើងមិនរួចក្រោយពីបរបោសអង្អែលរួចយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទៅ។

២- កុំព្យាយាមប្រើប្រេងរំអិលអី
លិង្គមិនត្រូវការប្រើប្រេងរំអិលឡើយ។ ទឹករំអិលទ្វារមាសស្ត្រីគឺគ្រប់គ្រាន់សម្រាប់សកម្មភាពបរបោសអង្អែលហើយ។ ក្រៅពីនេះបើសិនជាអ្នកប្រើស្រោមអនាម័យទៀតវារឹងតែបរិបូរណ៍ណាស់ហើយ។ ដូច្នេះហេតុអ្វីអ្នកត្រូវពិបាកខ្លួនប្រើប្រេងរំអិលពីខាងក្រៅទៀតធ្វើអី? ក្រៅពីនេះវាក៏អាចធ្វើឱ្យកើតកន្ទួលរមាស់ឬការបង្ករោគនៅថ្ងៃក្រោយថែមទៀត។

៣- កុំប្រើដៃច្រើនពេក
មិនខ្វល់ថាអ្នកធ្វើវាដោយខ្លួនឯងឬពឹងឱ្យដៃគូជួយទេចូរប្រុងប្រយ័ត្នឱ្យមែនទែនផង។ បើសិនជានាងចូលរួមធ្វើសកម្មភាពដែលអ្នកអាចធ្វើបានដោយខ្លួនឯងចូរបង្ហាញនាងឱ្យធ្វើថ្នម ៗ និងមួយៗទៅ។ ការដែលធ្វើវាខ្លាំងពេកអាចនឹងធ្វើឱ្យខាតបង់ភាពរីករាយទៅវិញទេ។

៤- ចូរចៀសវាងការប្រើគ្រឿងផ្សំដែលខុស
ពិតណាស់ខាងស្រីទំនងជាខ្ពឺមខ្លាំងបើសិនជាតំបន់ឯកជនរបស់អ្នកមានភាពកខ្វក់។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវការលាងសម្អាតកន្លែងនេះជាមួយនឹងសាប៊ូដែលមានក្លិនក្រអូបនោះទេ។ គ្រាន់តែប្រើទឹកនិងសាប៊ូដុសសម្អាតធម្មតា ៗ គឺគ្រប់គ្រាន់ហើយ។

៥- កុំប្រើសម្ពាធខ្លាំងពេក
ខណៈពេលកំពុងតែធ្វើការបរបោសអង្អែលក្នុងពេលរួមភេទការដែលប្រើដៃជួយខ្លួនឯងឬប្រើមាត់បៀមលិង្គនោះចូរប្រុងប្រយ័ត្នខ្លះផង។ ការដែលប្រើសម្ពាធខ្លាំងចំពោះការងារនេះពេកអាចនាំឱ្យលិង្គបាក់ឬខូចអារម្មណ៍ស្រើបស្រាលបាន។

៦- មិនត្រូវប្រើមាត់បៀមលិង្គច្រើនពេកទេ
ចូរណែនាំឱ្យដៃគូអ្នកចេះពីវិធីបម្រើអារម្មណ៍អ្នកដោយថ្នមៗនិងមិនបង្កការឈឺចាប់ផង។ ពេលខ្លះបើសិនជាអ្នកបង្ខំឱ្យនាងប្រើមាត់វាអាចនឹងនាំរឿងអាក្រក់ច្រើនជាងរឿងល្អ។ ផ្ទុយទៅវិញចូរស្នើរសុំនាងថាមវិធីត្រឹមត្រូវនិងណែនាំនាងថាគួរធ្វើបែបណាល្អផង៕

ចូរ​ចាំ​ណា​ប្រុសៗ​​! មុន​ពេល​ប្រតិបត្តិកា​រសិច មិន​គួរ​ធ្វើ​រឿង​ទាំង ៦ នេះ​ចំពោះ​លិង្គ​ខ្លួន​ឡើយ​

Friday, May 19, 2017

យល់ដឹង៖ ទំហំអាអូន​តូច ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​បុរស ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ប្រឡូក​ក្នុង​ការ​រួមភេទ​តែង​តែ​​ចង់​ដឹង​​ពី​អាថ៌​កំបាង​របស់​វា។ ខាង​ក្រោម​នេះ​ជា​ការ​ពិត​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​ទំហំ​ស្តង់​ដា​នៃអាអូន​តូច​របស់បុរស។

ពឹង​ផ្អែក​លើ​ជ័យ​ជំនះ​នៃ​ទំហំ​អាអូន​តូច​បុរស​របស់​ប្រទេស​២​ដូច​ជា ប្រទេស​បារាំង អាអូន​តូច​អាច​មាន​ដល់​ប្រវែង ១៥.៧៥ ស.ម និង​ចុង​ក្រោយ​ប្រទេស​កូរ៉េខាងត្បូង​មាន​ប្រវែង ៩.៤ ស.ម (នៅ​ពេល​បះ​ឡើង​ត្រង់)។ ចំណែក​ឯ​បុរស​ដែល​មាន​ទំហំ​ស្តង​ដា​មិន​ធំ​ ហើយ​ក៏​មិន​តូច​គឺមាន​ប្រវែង ១២.៨៣ ស.ម អង្កត់​ផ្ចិត​ប្រហែល​ជា ២.៧៨ ស.ម។

តើ​ទំហំអាអូន​តូច​អាច​ទាក់ទង​នឹង​ការរួម​ភេទ​ដែរ​ទេ? តើ​អាអូន​តូច​ធំ ហើយ​វែង​អាច​បង្កើន​សមត្ថភាព​រួមភេទ ឬអាច​ជួយ​ឲ្យ​បញ្ចេញ​ទឹក​កាម​បាន​ល្អ? លោក​វេជ្ជបណ្ឌិត Nguyen Hoai Phong បាន​មាន​ប្រសាសន៍​ថា៖ តាម​ការ​ស្ទាប​ស្ទង់មតិ​បាន​ឲ្យ​ដឹងថា មនុស្ស​ស្រី​ពេញចិត្ត​នឹង​បុរស​ដែល​មាន​ទំហំអាអូន​តូច​ស្តង់​ដា ជាង​បុរស​មាន​លិង្គ​ធំ។

ទំហំធំ​ហួស​ពេក​អាច​ធ្វើ​ឱ្យមាន​ការ​លំបាក​នៅ​ពេល​រួម​ភេទ។ ហើយ​ប្រសិន​បើលិង្គ​ខ្លីពេក ហើយ​តូច​ទៀត នឹង​ប៉ះពាល់​ដល់​ក្តីសុខ​របស់​មនុស្ស​ស្រី ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​គេ​ជា​បុរស​ទន់​ខ្សោយ។ ការ​ពិត​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺបុរសៗ​ភាគ​ច្រើន​ចូលចិត្ត​បោក​ប្រាស់​ពី​ទំហំអាអូន​តូច​របស់​ខ្លួន​ឯង​ អាអូន​តូច​មាន​ដល់​ប្រវែង ១៤ ស.ម តែ​និយាយ​ថា​មាន​តែ​ប្រវែង ១២ ស.ម ទេ។

អាអូន​តូចវែង​កាន់​តែ​ល្អ៖ បុរស​ភាគ​ច្រើន​គិត​ថា​ការ​មាន​អាអូន​តូច​វែងពិត​ជា​ប្រសើរ ព្រោះ​អាអូនតូច​ប្រភេទ​នេះអាច​ជួយ​ឲ្យ​មនុស្ស​ស្រី​សម្រេច​ទឹក​កាម និង​ អាច​រុក​ចូល​រន្ធយោនី​បាន​យ៉ាង​ល្អ។ ពិតប្រាកដ​ណាស់ អាអូន​តូចធំ ហើយ​វែង​មាន​សមតុល្យ​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ក្តី​សុខ៕

បុរសទាំងឡាយ! ដឹងអត់ថា អាអូនតូច​មាន​ទំហំធំ​ប៉ុណ្ណា​ទើបត្រូវ​ស្ដង់ដា?

បរទេស៖ ប៉ុនម៉ោងមុននេះ ថ្ងៃទី ១៧ ឧសភា ២០១៧ គេហរទំព័រ ដេលីមែល បានចុះផ្សាយរឿងរ៉ាវដ៍ហួសចិត្តមួយ គឺប្តីប្រពន្ធ២នាក់លួចរួមភេទជាមួយគ្នានៅផ្លូវសាធារណៈ តែត្រូវគេថតបាន ។

រឿងរ៉ាវនេះ បានកើតឡើងនៅផ្លូវ Backstreet ក្រោយជញ្ជាំង ក្នុងទីក្រុង Barnsley ។ លោកដាវីត ដែលជាអ្នកថតបានសកម្មភាពភាពបានរៀបថា៖ នេះពិតជាកំពូលអ្នករួមភេទមែន (និយាយអោយអាក្រក់ស្លាប់ទៅម៉ែឪអ្នករួមភេទ)។

លោកដាវីតបានបង្ហោះវីដេអូនចូទៅក្នុងបណ្តាញសង្គម Facebook ធ្វើអោយមានអ្នកទស្សនារាប់លានអ្នក តែវីដេអូនោះត្រូវបាន លុបដោយស្វ័យប្រវត្តដោយក្រុមហ៊ុនហេ្វសបុក។

ហួសចិត្ត!!! គួរស្នេហ៍មួយគូររួមភេទនៅផ្លូវសាធារណៈ ត្រូវបានគេលួចថតបាន (មានវីដេអូ)

យល់ដឹង៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន ​ដោយក្នុង​នោះ​ក៏​មាន​វិធី​មួយ​ដែលគេហៅ​ថា​​ ចាក់​ទឹក​ក្រៅ​ពាង​ផង​ដែរ (សំដៅ​ដល់​ការ​ដក​លិង្គ​មុន​ពេល​បញ្ចេញ​ទឹក​កាម)។​ យ៉ាង​ណា​ក៏​ដោយ​ មាន​ហេតុ​ផល​​មួយ​ចំនួន​ដែល​ស្ត្រី​មិន​គួរ​ ជឿ​ ឬ​ទុក​ចិត្ត​វិធី​នេះ៖

១. មិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់៖ វា​អាច​ធ្វើ​ឲ្យ​មាន​កូន​ទាំង​មិន​បាន​ត្រៀម​ទុក​ព្រោះ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​ ១០០%​ ទេ។​ បើ​តាម​ការ​សិក្សា​បញ្ជាក់​ថា​ អត្រា​មាន​កូន​​អាច​កើន​ខ្ពស់​ដល់​ ២៣%​​ ឯណោះ​​ទោះ​ដក​ទាន់​ពេល​ក៏​ដោយ​។

២. មិន​អាច​ការពារ​​ជំងឺ​ឆ្លង​បាន៖ នេះ​គឺ​ជា​ហេតុ​ផល​ធំ​បំផុត​​​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ដៃ​គូ​ច្រើន។​ ដៃគូ​បុរស​ប្រហែល​​មិន​បាន​បង្ហាញ​សញ្ញា​ថា​មាន​ជំងឺ​អ្វី​ទេ​ តែ​ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ។

៣.​ បុរស​ក៏​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ ១០០%​ដែរ៖ ​បុរស​ច្រើន​តែ​អះអាង​ថា​គេ​អាច​ធ្វើ​វា​បាន​ពេល​ជិត​ចេញ​ទឹក​កាម​​តែ​ពេល​ប្រតិបត្តិការ​មែន​ទែន​ គេ​អាច​ធ្វើ​វា​មិន​ទាន់​ដែល​បណ្ដាល​ឲ្យ​មាន​កូន​បាន។​

៤. ​វា​បង្ហាញ​ថា​គាត់​មិន​មាន​ទំនួលខុសត្រូវ៖ បើ​គាត់​ពិត​ជា​ស្រឡាញ់​យើង​និង​មាន​ទំនួល​ខុសត្រូវ​​មែន គាត់​ក៏​មិន​ជ្រើស​រើស​វិធី​នេះ​ដែរ។​

៥. អាច​ធ្វើ​ឲ្យ​ស្ត្រេស​បាន៖ គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត​ ហើយ​គិត​ថា​អាច​នឹង​ភ្លាត់​ស្នៀត​។ វា​ធ្វើ​ឲ្យ​យើង​វិលវល់​មិន​ច្បាស់​លាស់​ខ្លួន​ឯង។​ បើ​អញ្ចឹង​មែន ហេតុ​អ្វី​មិន​ជ្រើស​រើស​វិធី​ដែរ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ?

អញ្ចឹង​តើ! បាន​ជា​ស្រី​ៗ​មិន​សូវទុកចិត្តលើវិធី​ចាក់​ទឹក​ក្រៅ​ពាង​

Thursday, May 11, 2017

យល់ដឹង៖ ដើម្បី​បង្កើន​សេចក្ដី​សុខ​ផ្លូវ​ភេទ​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​យើង និង​ដៃគូ​គួរ​បង្កើត​ច្បាប់​ប្លែក​ៗ​ទើប​ជីវិត​កាន់តែ​អស្ចារ្យ។ ដូច្នោះ​ច្បាប់ ៥ យ៉ាង​នេះ នឹង​ធ្វើឲ្យ​សិច​កាន់តែ​ក្ដី​សុខ​ទ្វេ​ដង៖

១.បង្កើត​កាលវិភាគ​រួមភេទ​ច្បាស់លាស់៖ សិច​ដោយ​មាន​កាលវិភាគ គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​ដៃគូ​ដែល​អាច​ជួយ​បាន​ទាំង​សុខភាព និង​ភាព​សប្បាយ​រីករាយ​ផ្ទាល់ខ្លួន។

២.រួម​ភេទ​ដោយ​ស្ម័គ្រចិត្ត៖ ​ដៃគូ​ស្នេហា​​ទាំងអស់គួរ​បង្កើត​ពាក្យ​សន្យា​ក្នុង​សង្គ្រាម​ក្ដៅ​សាច់​នេះ​ថា «រាល់​ការ​រួម​ភេទ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ទាំង​សងខាង គ្មាន​នរណា​បង្ខំ​នរណា​ទេ» ទើប​សិច​មាន​ភាព​អស្ចារ្យ និង​ប្រកប​ដោយ​ក្ដី​សុខ។

៣.គួរតែ​ប្រើ​រ៉ូប​រាត្រី​មាន​ភាព​ទាក់ទាញ៖ មនុស្ស​ស្រី​គួរតែ​មាន​គម្រោងការ​ច្បាស់លាស់​ទាំង​កាលបរិច្ឆេទ​រួមភេទ និង​ការ​ប្រើប្រាស់​សំលៀកបំពាក់។ ដូចនេះ​រាត្រី​ដ៏​អស្ចារ្យ​បែប​នេះ គួរតែ​ស្លៀកពាក់​ខោអាវ​ស្ដើង​ៗ ទើប​ទាក់ទាញ​អារម្មណ៍​បុរស។

៤.ម៉ោង​ដដែល៖ នៅ​ក្នុង​ច្បាប់​នោះ យើង​គួរ​មួយ​១​ដែល​និយាយ​ពី​ម៉ោង​នៃ​ការ​រួម​ភេទ ព្រោះ​ម៉ោង​ដដែល​ទើប​អាច​ធ្វើឲ្យ​អារម្មណ៍​យើង​នៅ​តែ​ពុះកញ្ជ្រោល​ដដែល។

៥.ការ​បបោសអង្អែល៖ ការ​ចាប់ផ្ដើម​ដោយ​បបោសអង្អែល គឺជា​កាយវិការ​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន​មែន។ ដូចនេះ​ក្នុង​ច្បាប់​គួរតែ​ប្រាប់​ដៃគូ​ឲ្យ​ដឹង​ពី​ចំណុច​នេះ៕

ក្បួនសិច ៥យ៉ាង​ ដែលធ្វើឲ្យ​ជិវិតលើគ្រែ ​កាន់តែ​មាន​ក្ដី​សុខ​​ទ្វេ​ដង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសាកសព ស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារា កំប្លែងនាយ ហុងដា ត្រូវបានជនសង្ស័យ(ជាកូនបង្កើតរបស់នាយហុងដា) ធ្វើសកម្មភាពយក ខ្សែឆ្នាំងអ៊ុតរឹតកសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤១នាទីថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់គ្មានលេខ ខុនដូជាន់ទី៥ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មនេះដែរ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា សពមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ជាប្រពន្ធទី២របស់នាយហុងដា តារាកំប្លែងល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយមានកូនស្រីអាយុ៦ខែជាចំណងស្នេហ៍រវាងអ្នកទាំង២។

លោកអធិការបន្តថា បន្ទាប់ទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើត បានឲ្យដឹងថាស្ត្រីរងគ្រោះ ត្រូវជនមិនស្គាល់មុខ យកខ្សែឆ្នាំងអ៊ុត រឹតកបណ្តាលឲ្យ ស្លាប់រួចរុំជាមួយភួយក្រឡាការ៉ូ ពណ៌ផ្កាឈូក អូសទៅដាក់ក្នុងបន្ទប់ទឹក។ បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងជំនាញ និងបានឆែកមើលកាមេរ៉ា សុវត្ថិភាពរបស់ខុនដូ រហូតឈានទៅដល់ការកំណត់មុខសញ្ញាបាន គឺជាកូនបង្កើតរបស់លោកហុងដា(ដែលជាកូនប្រពន្ធមុន) ហើយករណីនេះគឺជាករណីឃាតកម្ម កូនបង្កើត សម្លាប់ម្តាយចុងខ្លួនឯង តែមិនដឹងមូលហេតុអ្វីនោះទេ ដោយកម្លាំងកំពុងធ្វើការស្រាវជ្រាវ។

តែបើយោងតាមអ្នកមើលការខុសត្រូវនៅក្នុងខុនដូរខាងលើ បានឲ្យដឹងកាលពីម្សិលមិញកូនដើមរបស់ជនរងគ្រោះដែលគេស្គាល់ឈ្មោះ អា និច ភេទប្រុស អាយុប្រហែល២០ឆ្នាំ បាននាំសង្សារមកលេងបន្ទប់កើតហេតុ។ ក៏ប៉ុន្តែមិនដឹងមានទំនាស់អ្វីនោះទេ បានជាឈានដល់ករណីឃាតកម្មបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកជនសង្ស័យមកសាកសួរនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!

ភ្នំពេញ៖ ខណៈពេលនេះ រឿងរ៉ាវរបស់ ប្រពន្ធក្រោយ របស់តារាកំប្លែង ហុងដា ត្រូវបាន មហាជន និង សមត្ថកិច្ច កំពុងតែដុតដៃដុតជើង តាមចាប់ជនដៃដល់។

កាលពីប៉ុន្មាននាទីមុននេះ  ទំព័រហ្វេសប៊ុកមួយ បានបង្ហាញពីវីដេអូ នៅក្នុងកាមេរ៉ាសុវត្ថិភាព នៅខុនដូ ដែលឃើញពីសកម្មភាព របស់បុរស២នាក់ ចូលក្នុងបន្ទប់នារីរងគ្រោះ។ មិនតែប៉ុណ្ណោះ ក្នុងចំណោមបុរសទាំងពីរ គឺគេស្គាល់ថា ជាកូនប្រុសបង្កើត របស់នាយហុងដា ថែមទៀតផង៕

ធ្លាយវីដេអូ សកម្មភាពមុនពេលប្រពន្ធក្រោយ ហុងដា ត្រូវបានគេសម្លាប់ (មានវីដេអូ)​​

រាជធានី​ភ្នំ​ព​ញ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ ​ទាក់ទិន​ការស្លាប់​​​នារីម្នាក់ ​ដែលគេស្គាល់ថា ​ជា​​ប្រពន្ធ​ក្រោយ​​របស់​​តារា​កំប្លែង​ ​ហុង ដា ត្រូវ​​បាន​​ឪពុក​​បង្កើត​នារីរងគ្រោះ​​​អះ​អាង​​​នារសៀលថ្ងៃទី​១១ ឧសភា ថា កូន​ស្រី​ដែល​ស្លាប់​នេះ ​មាន​ឈ្មោះ​ស៊ឹ​ម ចាន់​​ធី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​​ភូមិ​ទួល​កី សង្កាត់​ភ្លើង​​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​​បន្ត​ថា កូនស្រី​​គាត់ (​នារី​ដែល​ស្លាប់​) បាន​​ស្រឡាញ់​គ្នា​ជាមួយ​ហុង ដា ដោយ​ពួកគេ​បាន​​នាំ​គ្នា​មក​ទិញ​ខុន​ដូ ស្ថិតនៅ​ភូមិតាឡី នេះ (កន្លែងកើតហេតុ) ​ស្នាក់​​នៅ​​ជាមួយ​​គ្នា។ ថ្ងៃនេះដែរ ​ហុង​ដា គឺ​​មិន​​បាន​​នៅ​ជាមួយ​កូនស្រីគាត់ទេ ​ដោយ​​ជាប់​រវល់​​ទៅ​សម្តែង​​កន្លែង​នៅឯ​​ខេត្តបន្ទាយមានជ័យ។

ទោះបីជា​យ៉ាងណា ខណៈ​នេះ សមត្ថកិច្ច​នៅ​មិនទាន់សន្និដ្ឋាន​បានថា តើ​ជាករណីអ្វីពិតប្រាកដឡើយ ចំពោះ​ការស្លាប់​នារីងគ្រោះ ដោយ​​កម្លាំងកំពុង​ដុត​ដៃជើង​ស្រាវជ្រាវ​យ៉ាង​ក្តៅ​បំផុត។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​មិន​​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់ ចូល​​ទៅ​ជិត​សាកសព​ដែរ ដោយ​​​កំពុង​ពិនិត្យ និង​ធ្វើ​ស​ល្យ​វិច័យ​បន្ត​ទៀត៕

ប្រពន្ធក្រោយ​​នាយ ហុង ដា បានស្លាប់ក្នុងខុនដូ សង្ស័យជាអំពើឃាតកម្ម

Wednesday, May 10, 2017

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ជ្រៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានស្លាប់ហើយ។ សាកសពរបស់ពួកគាត់ត្រូវបានរកឃើញ នៅថ្ងៃទី០៩ ខែឧសភានេះ នៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ ទាហានកម្ពុជាស្លាប់សរុបទាំងអស់ចំនួន៤នាក់។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងកម្ពុជា០៣នាក់ដែលបានបាត់ខ្លួន ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ត្រូវបានរកឃើញស្លាប់ទាំងអស់ ក្នុងចំងាយ ២គម ពីកន្លែងកើតហេតុ។ សពទាំងបីនេះត្រូវបានអន្តរាគមន៍​ដោយក្រុមគ្រូព្រះវិហារ​ដែលនៅ​ក្បែរនោះ។​ សពទាំងបីកំពុងតំកល់នៅតំបន់ Bangassou រង់ចាំដឹកតាមឧទ្ធម្ភាគចក្ររបស់ អ.ស.ប មកទីក្រុង Bangui នាព្រឹកស្អែក»។

ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខ​ចំពោះការ​ពលីជីវិតប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាននៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញ​បេសកកម្មមនុស្សធម៌​អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល នាពេលនេះ។

បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព​នេះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។

នៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ទទួលខុសត្រូវ ឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ៕




ប្រភព៖ គេហទំព័រ Freshnews

ទាហានមួកខៀវកម្ពុជា៣នាក់ ដែលបាត់ខ្លួននៅប្រទេសអាហ្រ្វិកកណ្តាល ពេលនេះបានស្លាប់ហើយ

យល់ដឹង៖ មិន​មែន​តែ​ប្រុស​ៗ​ទេ ​ដែល​ចូលចិត្ត​​រួម​ភេទ​​ ស្រី​ៗ​ក៏​ដូច​គ្នា។​ ត្រូវ​ចាំ​ថា​យើង​មិន​មែន​ធ្វើ​វា​ដើម្បី​តែ​ការ​សប្បាយ​របស់​ដៃ​គូ​​ម្ខាង​ទេ​ តែ​ក៏​ដើម្បី​ខ្លួន​ឯង​ដែរ។​ ​​ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​រួមភេទ​មួយ​ចំនួន​​យើង​គួរ​មាន​ពី​ឥឡូវ​នេះ៖

១. ​ត្រូវ​តែ​ដល់​ចំណុច​កំពូល​ដូចគ្នា​៖ មិន​បាច់​ធ្វើ​ពុត​ទេ​បើ​យើង​មិន​ត្រេក​ត្រអាល​​​អំឡុង​ពេល​រួមភេទ ​​តែ​គួរ​ប្រាប់​ឲ្យ​គាត់​ដឹង។ ​ គាត់​នឹងអាច​ផ្ដល់​ឲ្យ​យើង​ដល់​ចំណុច​កំពូល​ដូច​គ្នា។

២. ​ជួយ​ខ្លួន​​ឯង៖ សតវត្ស​ទី​២១​ហើយ​ណា៎​ស្រី​ៗ​!​ មិន​បាច់​គិត​ថា​​មិន​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អី​ទេ ​ព្រោះ​វា​គ្មាន​អ្វី​ខុស​។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​យល់​ពី​ខ្លួន​ឯង​បាន​ថា​យើង​ពេញ​ចិត្ត​របៀប​ណា​ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដល់​កំពូល។​ ថា​មិន​ត្រូវ​ យើង​ក៏​អាច​ជួយ​ដៃគូ​យើង​បាន​ច្រើន​ដែរ​អំឡុង​ពេល​ប្រតិបត្តិការ។​

៣. កុំ​បារម្ភ​ពី​ការ​គិត​របស់​ដៃគូ​ពេក៖ ស្រី​ៗ​តែង​បារម្ភ​ខ្លាច​រាង​កាយ​មិន​ស្អាត​ មិន​ទាក់ទាញ​អី​ជា​ដើម​។​ យើង​នឹង​មិន​មាន​ក្ដី​សុខ​ទេ​បើ​នៅ​តែ​គិត​រឿង​នេះ​នោះ។​ តាម​ពិត​គាត់​មិន​បាន​​គិត​ច្រើន​នោះ​ទេ។ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ​ ​កុំ​ខ្វល់​ខ្វាយ​ពេក។

៤. កុំ​ធ្វើ​អ្វី​ដែល​មិន​ចូលចិត្ត៖ ត្រូវ​និយាយ​តាម​ត្រង់​បើ​គាត់​ឲ្យ​យើង​​ធ្វើ​អ្វី​ដែល​យើង​មិន​ចូលចិត្ត​ព្រោះ​សិច​ជា​រឿង​សុខ​ស្រួល​ទាំង​អស់​គ្នា។​ ​ការ​យល់​គ្នា​ជា​រឿង​សំខាន់។ ​​​​​

ដូច​នេះ​ ស្រី​ៗ​ត្រូវ​ចាំ​ជា​និច្ច​ថា​ការ​រួមភេទ​ជា​រឿង​សប្បាយ​ មិន​មែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ទេ។ ត្រូវ​ប្រាកដ​ថា​អ្នក​​ទទួល​បាន​អារម្មណ៍​ល្អ​ និង​មាន​ផាសុកភាព​រាល់​ពេល​ឡើង​គ្រែ៕

ទម្លាប់​រួមភេទ​ទាំង​ ៤​ ដែល​ស្ត្រី​​គួរ​អនុវត្ត​ ដើម្បីសេក្តីសុខខ្លួនឯង និងគ្រួសារ

Tuesday, May 9, 2017

ដំណឹងអន្តរជាតិ៖ ទីភ្នាក់ងារ​របស់​ថៃ នៅ​ថ្ងៃ​ទី​០៩ ឧសភា នេះ​បាន​​ផ្សាយ​ថា មានករណី​​​បំផ្ទុះ​ចំនួន​២​គ្រាប់ ស្ថិត​​នៅ​ផ្សារ​ទំនើប «Big​C» ក្នុងខេត្ត​ប៉ា​តានី ភាគ​​ខាងត្បូង​ប្រទេស​ថៃ បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ ៣៥​នាក់ និងរថយន្ត​ប្រហែល​១០០​គ្រឿងទទួល​រង​ការ​ខូចខាត ។

តាម​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​នៅ​កន្លែង​កើតហេតុ​ដំបូង​ឃើញ​ថា មាន​មួយ​ក្នុង​ចំណោម​ការ​ផ្ទុះ​ទាំង​២​លើកនេះ អាច​ជា​ការ​បង្កៃគ្រាប់​នៅ​ក្នុង​រថយន្ត​របស់​ក្រុម​ភេរវ​ករ។ ​

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​ ដោយយកចិត្តទុកដាក់បំផុត។


នោះ​ទៀត​! បំផ្ទុះគ្រាប់បែក២លើក​នៅ​ផ្សារ «Big C» ប្រទេស​ថៃ​

ដំណឹងជាតិ៖ បើ​តាម​ឯកឧត្តម ​ឡុង ​ឌីម៉ង់ ឯកអគ្គរាជទូក​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ ​បាន​ឲ្យដឹង​ថា​ អនុសេនីយ៍​ឯកដែល​សម្តេចតេជោ​ថ្លែង​កាលពីព្រឹកមិញ​ គឺ​​​ត្រូវ​បាន​​ក្រុម​ឧទ្ទាម​បាន​សម្លាប់​​​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​អាហ្រិក​​កណ្តាល​​ជាមួយ​កង​កម្លាំង​ម៉ារ៉ុក​។​​

សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​សាលា​ខេត្ត​ត្បូងឃ្មុំ​​​ នៅ​ព្រឹក​ថ្ងៃអង្គារ​ ទី​០៩ ខែ​ឧសភា​ ​នេះ​ សម្ដេច​​នាយករដ្ឋមន្ត្រី​ បានប្រកាស​ចូលរួម​សោក​ស្តាយ​និង​​សម្ដែង​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​​ ចំពោះ​ការ​ស្លាប់​កង​កម្លាំង​រក្សា​សន្តិភាព​ មួក​ខៀវ​កម្ពុជា​ ម្នាក់​ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន ដោយ​សារ​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ពួក​ឧទ្ទាម កាល​ពី​យប់​មិញ​នៅ​ប្រទេស​អាហ្វ្រិកកណ្តាល​​។

ក្នុង​ពិធី​នេះ​ដដែរ​សម្តេច​តេជោ​ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​​ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ស្លាប់​នោះ​ ជា​អនុសេនីយ៍​ឯក​ ធន សំ​ មាន​ស្រុក​​​​​​​​​​កំណើត​នៅ​ខេត្ត​សៀមរាប​។​ ដោយ​ឡែក​៣​នាក់​ទៀត​ ​មិន​បាន​កំណត់​អត្តសញ្ញាណ​នៅ​​ឡើយ​ កង​កម្លាំង​របស់​កម្ពុជា​និង​កង​កម្លាំង​ UN ​បាន​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​៣​គ្រឿង កំពុង​ស្វែង​រក​។

សម្ដេច​បន្ថែម​ថា​​ ប្រសិន​កងកម្លាំង​​មួក​ខៀវ​កម្ពុជា ត្រូវ​ក្រុម​ឧទ្ទាម​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​ ដើម្បី​ជា​ថ្នូរ​នឹង​អ្វីមួយ​​នោះ​​ ​សម្ដេច​សូម​ស្នើ​ឲ្យ​​ UN​ ដែល​ជា​អ្នក​ធានា​ខុស​ត្រូវ​នោះ ត្រូវ​តែ​ធានា​អាយុជីវិត​ទាហាន​​កម្ពុជា​ដែល​បាន​បាត់ខ្លួន​នេះ​ ក៏ដូចជា​ទាហាន​​ម៉ារ៉ុក​ដែល​បាន​បាត់​ខ្លួន​ម្នាក់​នោះ​​ផង​ដែរ ព្រោះថា គោល​ដៅ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​នេះ ធ្វើ​ឡើង​ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​​របស់​ពួក​គេ​ដែល​នៅ​ជិត​តំបន់​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​និង​ម៉ារ៉ុក​។

គួរម្លឹកផងដែថា ការ​វាយ​ប្រហារ​​របស់​ក្រុម​ឧទ្ទាមនៅ​លើ​ទឹក​ដី​អាហ្វ្រិក​កណ្តាល​​នេះ​ ​ជា​ព័ត៌មាន​បឋម​​ បាន​ឲ្យ​ដឹង​ថា ​វា​បាន​ធ្វើ​ឲ្យ​កម្លាំង​មួយ​ខៀវ​កម្ពុជា ម្នាក់​បាន​ស្លាប់​ និង​៣​នាក់​ខ្លួន​ ព្រមទាំង​កងទ័ព​ម៉ារ៉ុក​រង​របួស​​៥​នាក់​និង​បាត់ខ្លួន​ម្នាក់​​​​​​​​៕
រូបតំណាង

គួរឲរន្ធត់ណាស់..! កង​កម្លាំង​មួក​ខៀវ​ម្នាក់​ ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​​​ ខណៈ​​​​៣​នាក់​ទៀត​​កំពុងបាត់ខ្លួន

យល់ដឹង៖ និយាយ​តាមត្រង់​ទៅ យើងទាំង​អស់គ្នា​សុទ្ធតែ​មាន​ពេលវេលា​ផ្ទាល់​ខ្លួន វា​អាច​ជា​ថ្ងៃខួប​កំណើត ឬគ្រាន់តែ​ជា​ថ្ងៃចុងសប្តាហ៏ ​ជា​ពេលវេលា​ដែល​យើង​គិតថា «យើង​គួរតែ​ធ្វើវា​ជាមួយនឹង​គូស្នេហ៏​នៅ​រាត្រីយប់​នេះ»។ ប៉ុន្តែដើម្បី​ជីវិតក្នុងរាត្រីយប់​នេះកាន់តែមាន​ភាពអស្ចារ្យគួរតែធ្វើយ៉ាងណា?

ខាងក្រោម​នេះ​ជាវិធី​៣យ៉ាង​ដើម្បីធ្វើវា​ឲ្យកើត​មាន​ឡើង៖

១. បង្វិល​នាឡិកា​ថយ​ក្រោយ
នៅ​ចាំថ្ងៃ​ដំបូង​នៃស្នេហា​របស់​អ្នក​ដែរទេ នៅពេល​អ្នកមិនចង់​ឲ្យនាង​គិតថា អ្នក​កំពុង​តែជ្រៀតចូល​ទៅក្នុង​អាថ៌កំបាំង​នៃ​ភាពជោគជ័យរបស់​នាង។ មាននៅ​ចាំពេល​ដែល​អ្នក​មាន​ក្តីសុខ ដោយ​ការ​បឺតមាត់ ហើយ​ស្ទាបអង្អែល​ពីលើ​ខោអាវ​ដែរទេ?

វាជា​ពេលវេលា​ត្រូវ​ចាប់​ផ្តើម​ហ្គេមនេះ​ឡើងវិញ​ម្តងទៀត​ហើយ។ ធ្វើ​សកម្មភាព​ថើបស្ទាប​អង្អែល​ដូចជា​ការ​បង្កាត់​ភ្លើង ហើយ​កុំអូស​បន្លាយ​ពេល​យូរ។ ចុងក្រោយ​នាង​នឹង​ចាប់​ផ្តើម​មាន​សម្រើប ងាយ​នឹង​ទទួល​បាន​ភាព​ជោគជ័យ។

២. និយាយ​រឿង​ចំអេះចំអាស
មាន​វិធីសាស្ត្រ​ជាច្រើន អ្នក​អាច​ទំនាក់​ទំនង​ជាមួយនឹង​គូស្នេហ៏​របស់​អ្នក​ពេញ​មួយថ្ងៃ ហើយ​មាន​តិចនិច​ទាក់ទង​នឹង​ចំណង់ផ្លូវ​ភេទ ២-៣ ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ ជាង​ការ​បង្កើត​គំនិត​ទាក់ទងនឹង​ចំណង់​ផ្លូវភេទ។ ផ្ញើសារចែចង់នាង «បង​ទ្រាំមិន​បាន​ឡើយ ទាល់តែ​បាន​នៅជាមួយ​គ្នា​ក្នុងរាត្រីនេះ» ឬ «បង​តែងតែ​ស្រមៃឃើញ​រាង​ដ៏ស្រស់​ស្អាត​របស់​អ្នក​រាល់យប់»។ នេះជា​ការរៀប​ចំទស្សនី​យ៏ភាព និង​បង្កើត​អារម្មណ៏​សម្រើប។ កុំផ្ញើ​ពាក្យ​អសុរស់​ខ្លាំង​ពេក ហើយ​ត្រូវប្រាកដ​ថា​អ្នក​កំពុងតែ​ផ្ញើសារ​ទៅ​មនុស្សម្នាក់​ដែល​ត្រឹមត្រូវ។

៣. ទីតាំង
បន្ទប់​សិចក្នុង​សណ្ឋាគារ​តែងតែ​មានភាព​កខ្វក់​បន្តិច។ រក​អ្នកណាម្នាក់​ឲជួយ​មើល​ថែកូន​មួយយប់, យក​កាតាប​អ្នក​ទំាង ២ទុក​នៅ​ការិយាល័យ​របស់​នាង រួច​យក​នាង​ចេញ​ទៅ​អាហារ​ពេលល្ងាច​ដ៏រ៉ូមែនទិច។ ទទួលទាន​អាហារ​ពេល​ល្ងាច, ញ៉ាំស្រា​ជាមួយគ្នា​ពេញ​មួយ​យប់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ៕

តិចនិច ៣​យ៉ាង ​ជួយរឿង​លើ​គ្រែរបស់អ្នក ឲ្យ​កាន់តែពុះកញ្ជ្រោលអស្ចារ្យ

យល់ដឹង៖ ជាការពិតណាស់ បុរសៗ​ងាយ​នឹងឈាន​ដល់​ចំណុច​កំពូល​ជាង​ស្ត្រី។ បុរស​ងាយ​នឹង​សម្រេច​ទឹកកាម​បំផុត ហើយ​ជួន​កាល វាពិបាក​នឹងឲ្យ​បុរសៗ​យល់ពី​មូលហេតុ​ដែល​ស្ត្រីមិន​អាច​សម្រេច​ទឹកកាម។ នៅពេល​បុរស​បានដឹង​ពីអ្វីដែល​នឹងកើត​ឡើង គាត់នឹង​ចាប់​ផ្តើមគិត។

១. ប្រាកដជាគាត់មានបញ្ហាអ្វីមួយ
បុរសម្នាក់នេះនឹង​គិតថា មាន​បញ្ហាអ្វី​មួយកើត​ឡើង​ចំពោះ​អាអូន​តូចរបស់​គាត់។ គាត់​មិនគិត​ថា នេះបណ្តាល​មកពី​អ្នកហត់​នឿយ​នោះទេ។ ផ្ទុយ​ទៅវិញ គាត់​ឃើញថា អ្នកមិន​អាច​សម្រេច​ទឹកកាម​បាន បណ្តាល​មកពី​កំហុស​អាអូន​តូចរបស់​គាត់ ឬសមត្ថភាព​ផ្លូវភេទ​របស់​គាត់​មិនគ្រប់​គ្រាន់​សម្រាប់អ្នក។

២. បញ្ហាបន្ទប់គេង
បុរសជាមនុស្សល្អ និងមិន​ចង់​ទម្លាក់​កំហុស​ទៅលើ​អ្នកណា​ម្នាក់ ប៉ុន្តែគាត់​នឹងមិន​បញ្ឈប់​ឡើយ។ អ្នក​អាច​ផ្លាស់ប្តូរ​ក្បាច់? ឬផ្លាស់​ប្តូរ​សីតុណ្ហភាព ឬជាតិ​សំណើម​ក្នុងបន្ទប់? បុរស​ម្នាក់នេះ​ចង់ឲ្យ​អ្នកបាន​ឡើង​ឋានសួគ៌​សុខស្រួល​បំផុត។

៣. ទោះបីជាអ្នកមិនអាច​សម្រេច​ទឹកកាម​បាន​ក៏ដោយ
បុរសគ្មានគំនិត​ចង់ឲ្យ​អ្នក​សម្រេច​ទឹកកាម​ក្នុងពេល​រួមភេទ​រហូត​ឡើយ។ គាត់​ធ្វើជា​មិនដឹង​មិនលឺ និង​ជាគូ​ស្នេហ៍​អាត្មានិយម។ ក្រោយ​ពេល​គាត់​សម្រេច​ទឹកកាមរួច គាត់នឹង​នាំអ្នក​ទៅមើល​ទូរទស្សន៍ ដោយ​មិនគិត​ដល់ការ​សម្រេច​ទឹកកាម​របស់អ្នក​ឡើយ។

៤. ធ្វើតាមតម្រូវការរបស់អ្នក
នេះពិតជាគូស្នេហ៍​ដ៏ល្អ​​បំផុត។ ប្រសិន​បើអ្នក​និយាយ​ថា អ្នកមិន​ចង់រួម​ភេទទេ គាត់ក៏​យល់​ព្រម។ គាត់​ចង់ធ្វើ​អ្វីតាម​ដែល​អ្នក​ត្រូវការ៕

៤ចំណុច ដែល​បុរសៗ​គិត នៅពេល​មនុស្ស​ស្រីមិន​អាច​សម្រេច​កាម

Hi3
© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top