បច្ចេកវិជ្ជា៖ ដោយលាបពណ៌ទាហានប៉ារ៉ា ទម្ងន់ស្មើនឹងរថយន្តតូចៗ ២០ គ្រឿង និងមានកង់ ៦ សម្រាប់ធ្វើដំណើរលើផ្លូវ រថយន្ត Action Mobil Globecruiser Family 7500 មើលទៅមិនខុសអីពីរថយន្តក្នុងតំបន់សង្គ្រាមនោះឡើយ។
រថយន្តដ៏ធំនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនអូស្ដ្រាលី Action Mobil សម្រាប់អ្នកបើកបរឆ្ងាយៗ។ វាមានម៉ាស៊ីនកម្លាំង ៥៣០ សេស និងតម្លៃ ៧៦៥.០០០ ដុល្លារ។
រថយន្តម៉ាស៊ីនបិសាចមានទម្ងន់យក្សប្រមាណជា ១៨ តោន និងមានប្រវែងប្រមាណ ១០ ម៉ែត្រ និងកម្ពស់ ៣,៨ ម៉ែត្រ។
ហើយវាអាចផ្ទុកទឹកឱ្យអ្នកគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនៅវាលរហោស្ថាន ប្រមាណជា ១ ពាន់លីត្រ។ ជាមួយនឹងបន្ទះសូឡាកម្លាំង ២៤០ វ៉ាត់ អាចនិយាយបានថា ពេលអវសាន្តពិភពលោកមកដល់យើងនឹងមិនភ័យនោះឡើយ៕
