Saturday, April 29, 2017

តិចនិច​ធ្វើឱ្យ​មនុស្សស្រី​ មាន​អារម្មណ៍​ទ្រាំមិនបាន​​ ចង់រួមភេទ

Posted by Khmer Herald  |  at  9:56 AM
Hi9

យល់ដឹង៖ ពិត​ណាស់ ការ​ស្ទាប​អង្អែល​ជើង​ជា​តិចនិច​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ពុះកញ្ជ្រោល ប៉ុន្តែ​នៅ​មាន​តិចនិច​ពិសេសៗ​ផ្សេងៗ​ជាច្រើន​ទៀត។ ពេលខ្លះ អ្នក​គ្រាន់​តែ​ប្រើ​សមត្ថភាព​តិចតួច​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួនធ្វើ​ឱ្យ​កើត​មានសម្រើប ដែល​អ្នក​មិន​ធ្លាប់​បានដឹង៖

១-ឱបពីក្រោយ៖ គ្មានអ្វី​កក់ក្តៅ​ជាង​ការ​ឱបនោះ​ទេ។ ការឱប​ពីក្រោយ​មាន​ភាព​សុខ​ស្រួល​ជាង​ការ​ឱប​ពីមុខ។ វាអាច​ឱ្យ​អ្នក​អាច​ប៉ះអង្អែល​ថ្ពាល់​គ្នា អាច​ឱប​គ្នា​បាន​ណែន​ល្អ។ ការ​ឱប​យ៉ាង​ស្និទ្ធ​ពីខាង​ក្រោយ​ធ្វើឱ្យ​មាន​អារម្មណ៍​ពុះកញ្ជ្រល។

២-ចេះនិយាយ​ភាសាផ្សេង៖ មនុស្សចេះ ២ភាសា​មាន​ភាព​ទាក់ទាញ​ជាង​មនុស្ស​ចេះតែ​ភាសាផ្លូវ​ការ​របស់​ប្រទេស។ ភាសា​បារាំង និង​ភាសា​អេស្ប៉ាញ​ជា​ភាសា​ដ៏រ៉ូមែនទិច, គ្រាន់​តែ​ពាក្យ​ថា hello មួយ​ម៉ាត់​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ពុះកញ្ជ្រោល។

៣-ប្រើដៃ​របស់អ្នក៖ ដៃ​របស់​បុរស​ជា​ហេតុ​ផល​មួយ​ដ៏ធំ។ ព្រោះដៃ​ជាអ្នក​ប៉ះ​ប៉ូវអ្វីៗ​គ្រប់​យ៉ាង​ក្នុង​ក្តីស្រមៃ។ បុរស​អាច​ធ្វើការ​បាន​ដោយ​ប្រើ​ម្រាមដៃ​ទាំង១០ ហើយ​វាជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់។ គាត់​ដឹងថា​អ្វីដែល​គាត់​កំពុងតែ​ធ្វើ។

៤-ស្តាប់​រឿង​គ្រប់យ៉ាង៖ មនុស្សស្រី​នឹង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បុរស​ចងចាំ​រឿង​តូចតាច​ដូចជា ជញ្ចៀន​ពេជ្រ​ដែល​នាង​បាន​ចង្អុល​ក្នុង​សៀវភៅ​កាតាឡុក។ រឿង​បែបនេះ​កើត​ឡើង​មិនមែន​ដោយ​សារ​តែអ្នក​ចងចាំទេ ប៉ុន្តែ​ដោយ​សារ​អ្នក​បានស្តាប់។ ការស្តាប់​មិនមែន​មាន​ន័យថា​គ្រាន់​តែបាន​លឺនូវ​អ្វីដែល​នាង​បាន​និយាយ​ប៉ុណ្ណោះ​ទេ តែត្រូវ​ទទួល​យក​ពាក្យ​សម្តី​របស់​នាង ហើយ​ឆ្លើយ​តប​នៅពេល​ក្រោយ។ ការ​ងក់ក្បាល​របស់​អ្នក និង​ការសួរ​សំណួរ​ក្នុង​ពេលវេលា​ដែល​ជាក់លាក់​មួយ​បញ្ជាក់ថា គាត់​កំពុង​តែស្តាប់។ នៅ​ពេល​គាត់​បាន​ស្តាប់លឺ គាត់​នឹងចេះ​បារម្ភពី​អ្នក ហើយ​នេះជា​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង​ជាង​គេបំផុត៕

Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top