ដំណឹងអន្តរជាតិ៖ សហរដ្ឋអាមេរិក បានព្រមានដល់អង្គការសហប្រជាជាតិ (UN)ថា ខ្លួននឹងព្យាយាមដោះស្រាយបញ្ហាអាវុធគីមីនៅក្នុងប្រទេសស៊ីរីដោយផ្ទាល់ ប្រសិនបើអង្គការអន្តរជាតិមួយនេះមិនអើពើចាត់វិធានការទប់ស្កាត់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ channelnewsasia។
ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Nikki Haley បានព្រមានដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា “ខ្លួននឹងព្យាយាមដោះស្រាយបញ្ហាអាវុធគីមីនៅក្នុងប្រទេសស៊ីរីដោយផ្ទាល់ ប្រសិនបើអង្គការអន្តរជាតិមួយនេះមិនអើពើចាត់វិធានការទប់ស្កាត់នោះទេ”។
គួរបញ្ជាក់ផងដែរថា អាមេរិកកំពុងពិចារណាថ្កោលទោសទៅលើប្រទេស បារាំង និងអង់គ្លេស ដែលបានប្រើអាវុធគីមីវាយប្រហារទៅលើក្រុមឧទ្ទាម នៅខេត្ត អុីដលីប (Idlip) ក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ បូករួមទាំងកុមារ ២០នាក់ទៀតបានបាត់បង់ជីវិត៕
