ប្លែកៗ៖ ប្រភេទសត្វស្លាប geeseរាប់ពាន់ក្បាល បាននាំគ្នាហោះហើរចេញពីតំបន់បឹងមួយនៅ Pennsylvania ក្នុងប្រទេសសហរដ្ឋអាមេរិក ពាសពេញផ្ទៃមេឃ នៅចន្លោះពេលថ្ងៃរៀបលិច ដែលមើលទៅគួរឲ្យទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ព្រោះវាជាទិដ្ឋភាពដែលកម្ររឃើញ។
អ្នកថតរូបស្ម័គ្រចិត្តលោក David និងលោកស្រី Hua បានលួចប្រមាញ់យករូបភាពដ៏កម្ររកើតមាននេះ ហើយបង្ហោះតាមប្រព័ន្ធអ៊ីធឺណេត បង្ករឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅតំបន់នោះ ដែលគេធ្វើការប៉ាន់ស្មានលើហ្វូងសត្វបក្សីទាំងនោះ មានប្រហែលជាជិតមួយម៉ឺនក្បាល។
សត្វបក្សីទាំងនេះ គេអាចដឹងថាវាតែងតែធ្វើការបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ទៅតាមរដូវ។ ពួកវាគឺចូលចិត្តរស់នៅក្នុងរដូវរងារ និងនៅតាមតំបន់ដែលមានដីសើម ហើយជាប់ឆ្នេរសមុទ្រ ឬតំបន់ទឹកសាប នៅសហរដ្ឋអាមេរិក បន្ទាប់មកវានឹងបំលាស់ទីរស់នៅបន្ទាប់ពីតំបន់នេះផ្លាស់ប្តូររដូវនៅចុងខែមីនា រួចពួកវាបន្តដំណើរទៅកាន់ប្រទេសកាណាដា, អាឡាស្កានិង តំបន់បៃតង សម្រាប់ការចិញ្ចឹមជីវិតរស់នៅរបស់ពួកវា៕


