សុខភាព៖ មនុស្សម្នាក់ៗតែងតែសុបិន្តចង់បានរាងស្អាត ទម្ងន់សមល្មម ហើយមិនចង់ឃើញខ្លាញ់ក្បាលពោះឡើយ។ យើងចង់បានជើងស្រឡូន និងក្បាលពោះរាបស្មើមិនធាត់ជាងធម្មតា។ នៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីធាតុផ្សំដ៏អស្ចារ្យ ២មុខ ជួយកម្ចាត់ខ្លាញ់ក្បាលពោះគ្មានសល់ ។
ទឹកក្រូចឆ្មាក្រឡុកជាមួយគ្រាប់ជី
ក្រូចឆ្មា ជាសារធាតុរំលាយជាតិខ្លាញ់បានយ៉ាងល្អ និងជាសារធាតុប្រឆាំងវីរុស កម្ចាត់ជាតិពុល។ ចំណែកគ្រាប់ជីតូចៗសម្បូរជាតិសរសៃច្រើន។
១-តម្រូវការគ្រឿងផ្សំ
- ទឹក ១កែវកន្លះ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា
- គ្រាប់ជី ១ស្លាបព្រាបាយ
២-ការណែនាំ
ដំបូងអ្នកត្រូវដាក់គ្រាប់ជីចូលក្នុងទឹកឱ្យរីក និងចេញជាតិសរសៃ។ ១ម៉ោងក្រោយមក អ្នកត្រូវលាយទឹកក្រូចឆ្មាជាមួយគ្រាប់ជី និងទឹកបញ្ចូលគ្នា។ បន្ទាប់មក ក្រឡុកវាចូលគ្នាជាការស្រេច។ ពិសារវាជារៀងរាល់ព្រឹកដោយមិនញ៉ាំអាហារ៕
