យល់ដឹង៖ រំដេងត្រូវបានប្រើសម្រាប់ជាគ្រឿងផ្សំនៃអាហារ ប៉ុន្តែវាក៏អាចព្យាបាលជំងឺមួយចំនួនផងដែរ ដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារ និង ព្យាបាលជំងឺហឺត។ ប៉ុន្តែថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតថៃរកឃើញរូបមន្តព្យាបាលឈឺចាប់ក្បាលជង្គង់ដោយប្រើរំដេង មានប្រសិទ្ធភាពស្ទើរមិនជឿនឹងភ្នែក។
* អ្វីដែលអ្នកត្រូវការគឺ៖
- រំដេងប៉ុនមេដៃចំនួន ២ មើម
- ស្លឹកម្លូ ៣ សន្លឹក
- ស្រាស ២ ស្លាបព្រាបាយ
បុកគ្រឿងផ្សំទាំងអស់ចូលគ្នា ហើយយកមកលាបលើជើង ១៥ ទៅ ២០ នាទី រួចសឹមលាងទឹកសម្អាត ជាការស្រេច។ អនុវត្តមួយថ្ងៃម្តង លោកអ្នកនឹងឃើញជង្គង់បាត់ឈឺនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បើលោកអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍ សូមចែករំលែកបន្ត៕
