យល់ដឹងសុខភាព៖ ភ្នែករបស់យើងគឺសំខាន់ណាស់ ហើយប្រសិនបើអ្នកមិនអាចមើលឃើញទេ អ្នកក៏មិនអាចស្ដាប់បានដែរ។ ប្រសិនបើមិនថែរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អទេ អ្នកនឹងពិបាកនាពេលអនាគត។ អ្នកនឹងពិបាកមើលអ្វីៗទាំងអស់ ហើយអាចឈានទៅចំណុចមួយមើលមិនឃើញនោះ នឹងក្លាយជាទុក្ខកង្វល់របស់អ្នកជាមិនខាន។
ថែរក្សាភ្នែករបស់អ្នកជាមួយនឹងរូបមន្តខាងក្រោមនេះ អ្នកមានបញ្ហាភ្នែក នឹងមើលឃើញច្បាស់ឡើងវិញ។ នេះបើតាមការណែនាំរបស់ក្រុមវេជ្ជបណ្ឌិតរុស្ស៊ី។
* គ្រឿងផ្សំ៖
- ផ្នែកអន្ធិលប្រទាលកន្ទុយក្រពើ ១០០ ក្រាម
- ទឹកឃ្មុំ ៣០០ ក្រាម
- គ្រាប់ធញ្ញជាតិបកសំបករួច ៥០០ ក្រាម (សណ្តែកដីឆ្អិន)
- ទឹកក្រូចឆ្មា ៤ គ្រាប់
* របៀបធ្វើ៖
- លាងប្រទាលកន្ទុយក្រពើឱ្យស្អាត បន្ទាប់មកដាំវាឱ្យឆ្អិន
- បន្ទាប់ពីដាំរួចចិតវាស្តើងៗតូចៗ
- រក្សាប្រទាលកន្ទុយក្រពើដាក់ក្នុងទូទឹកកករយៈពេល ១២ ថ្ងៃ ដោយទុកក្នុងប្រអប់មានគម្របបិទជិត
- បន្ទាប់ពី ១២ ថ្ងៃយកប្រទាលនោះលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតចូលគ្នា ហើយទុកក្នុងទូទឹកកកម្ដងទៀតមួយថ្ងៃ សឹមយកមកទទួលទាន។
ពិសា ១-២ ស្លាបព្រាកាហ្វេ មុនអាហារទាំងបីពេល ៣០ នាទីឱ្យអស់មួយឈុតនេះ ជាការស្រេច៕
