វីដេអូប្លែកៗ៖ ថ្មីៗនេះវីដេអូមួយបានទទួលការចាប់អារម្មណ៍ និងមានអ្នកទស្សនាច្រើនលើសលុប ពីព្រោះតែវីដេអូមួយនេះបានបង្ហាញពេលវេលា ដ៏គួរឲ្យរន្ធត់កើតឡើងចំពោះនាវាដែលកំពុង តែធ្វើដំណើរនៅលើសមុត្រ ត្រូវកម្លាំងរលកធំៗរួមនឹងកម្លាំងខ្យល់ព្យុះបក់បោរខ្លាំង រហូតស្ទើរតែផ្អៀងក្រឡាប់ចាក់ចូលទៅក្នុងសមុត្រ។ វីដេអូនេះត្រូវបានមនុស្សមួយក្រុមថតបាន ពេលពួកគេកំពុងតែស្ថិតនៅលើឆ្នេរសមុត្រនៃប្រទេសអាហ្វ្រិកខាងត្បូង។
បើយោងតាមរយៈវីដេអូយើងអាចឃើញយ៉ាងច្បាស់ថា នារានោះផ្អៀងទៅផ្អៀងមកជិត ៤៥ ដឺក្រេទៅហើយ ដោយសារតែកម្លាំងខ្យល់ និងកម្លាំងរលកធំៗបកបោកទៅមកយ៉ាងខ្លាំង។ ប៉ុន្តែសំណាងណាស់នាវានេះដឹករថយន្តនេះ អាចធ្វើដំណើរឆ្លងមកដល់កំពង់ផែដោយជោគជ័យ និងមិនបណ្តាលឲ្យមានមនុស្ស ឬកម្មករម្នាក់ណារងរបួសទេ។

សូមទស្សនាសកម្មភាពនាវាស្ទើរតែក្រឡាប់នេះទាំងអស់គ្នា: