ដំណឹងប្លែកៗ៖ ប្រទេសភីលីពីន ត្រូវបានចាត់ទុកថាជាប្រទេសដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយ ។ ឆ្នេរខ្សាច់នៅភីលីពីនបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅរដូវក្ដៅ ។ ឆ្នេរ Cabongaoan នៅក្នុង Burgos ខេត្ត Pangasinan ប្រទេសភីលីពីន គឺជាឆ្នេរខ្សាច់សក្បុស និងទឹកថ្លាឈ្វេង។ តែមានភ្ញៀវទេសចរណ៍ខ្លះមិនបានដឹងច្បាស់ ពីជម្រៅនៃថ្លុកមួយនៅក្នុងសមុទ្រនេះមានជម្រៅដល់ទៅ ២០ ហ្វីត ហើយមានរលកបោកខ្លាំងៗ នៅពេលយប់ ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ ដោយសារតែហេតុនេះហើយ Cabongaoan បានគេដាក់ឈ្មោះថាជា ឆ្នេរខ្សាច់មរណៈ៕
