សុខភាព៖ ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃ បានន័យថារាងកាយរបស់អ្នកលើសជាតិពុលលើសលុបហើយ។ ស្បែករបស់អ្នកនឹងស្ងួត ហើយប្រផេះ ហើយអ្នកនឹងមានស្នាមខ្មៅនៅរង្វង់ភ្នែក។
នៅពេលរាងកាយពោរពេញទៅដោយជាតិពុល អ្នកនឹងងាយរងគ្រោះដោយសារតែជំងឺឆ្លងដូចជាមេរោគ ផ្ដាសាយ និងវីរុសផ្សេងៗ ដូច្នេះអ្នកត្រូវលាងសម្អាតជាតិពុលនោះចេញពីរាងកាយដើម្បីស្ដារប្រព័ន្ធភាពស៊ាំ។
តាមរយៈការបណ្ដេញជាតិពុល អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាលាងសម្អាតតម្រងនោម ពោះវៀនធំ ថ្លើម សួត និងកូនកណ្ដុរ។
រូបមន្តនេះត្រូវបានណែនាំឱ្យប្រើ ២ ថ្ងៃប៉ុណ្ណោះ ហើយអនុវត្តវា ២ ដងក្នុងមួយឆ្នាំ ។ គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណ រត់ ហែលទឹក ។ល។ ប្រសិទ្ធភាពនឹងកាន់តែអស្ចារ្យ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រ៖
ឧទាហរណ៍ថាជ្រើសរើសថ្ងៃចុងសប្តាហ៍
* ថ្ងៃសៅរ៍
- អាហារពេលព្រឹក ៖ ផឹកទឹកតែបៃតងក្ដៅៗ ២៥០ មិល្លីលីត្រពេលពោះទទេ។
- អាហារថ្ងៃត្រង់ ៖ ត្រីដុត ២៥០ក្រាម បន្លែបៃតង ប្រេងអូលីវ សាឡាត់ ចេក និងឪឡឹក។
- អាហារសម្រន់ ៖ ទឹក ផ្លែប៉ោម គ្រាប់ល្ពៅ យ៉ាអួ។
- អាហារពេលល្ងាច ៖ ញាំបន្លែ ២ ចានចង្កឹះ ដែលមាន ទឹកក្រូចឆ្មានិងប្រេងអូលីវ បន្លែស្រុសទឹកកក្ដៅ (ស្ពៃស្ពីណាច់និងខាត់ណា) ចេក និងផ្លែប៉ោម។
* ថ្ងៃអាទិត្យ
- អាហារពេលព្រឹក ៖ យ៉ាអួ សារី និងតែបៃតង។
- អាហារថ្ងៃត្រង់ ៖ មាន់ដុត ២០០ ក្រាម ជ្រក់ ១៥០ ក្រាម ស៊ុបបន្លែ (គ្រឿងផ្សំ ៖ ម្រេច សណ្ដែក ដំឡូងបារាំង ការ៉ុត ខ្ទឹមបារាំង និងឃិនឆាយ)។
- អាហារសម្រន់ ៖ ទំពាំងបាយជូរ។
- អាហារពេលល្ងាច ៖ ភេសជ្ជៈ (គ្រឿងផ្សំ ចេក គ្រាប់អាល់ម៉ុង ផ្លែប៊ឺរី ស្ពៃស្ពីណាច់ ស្ពៃក្រញាញ់ និងត្រសក់) ៕
