ប្លែកៗ៖ គ្រប់គ្នាពិតជាស្គាល់ និងធ្លាប់បានលឺពីសត្វល្អិតមួយប្រភេទ ដែលមានទ្រនិចទិចពិសខ្លាំង នេះហើយ គេគ្រប់គ្នាបានហៅវាថាជាសត្វ ឪម៉ាល់។
រូបរាងវាស្រដៀងទោនឹងសត្វឃ្មុំ តែទំហំ និង ពិសក្នុងទ្រនិចរបស់វា អាចបណ្តាលអោយមនុស្សស្លាប់បាន។ ទ្រនិចវាអាចធ្វើអោយ សត្វដែលត្រូវពួកវាទិចហើយ មានការឈឺចុកចាប់ញ៊ាក់ តែម្តង។
បើគិតត្រឹមតែរូបរាងនិងពិសរបស់វា យើងពិតជាមិនចង់ទៅក្បែរវាទៅហើយ តែពេលនេះពួកវាបានធ្វើអោយមនុស្សជាច្រើន កាន់តែមានអារម្មណ៏ថាសត្វនេះមិនចង់អោយនរណា ទៅក្បែរវាឡើយ ហើយជាពិសេសគឺសំបុករបស់វា ទើបបានជាវាប្រឹងធ្វើសំបុក ដែលគួរអោយខ្លាចបែបនេះ។
គួរបញ្ជាក់ថារូបខាងលើនេះសត្វឳម៉ាល់ធ្វើសំបុកភ្ជាប់ជាមួយនឹងរបាំងមុខជ័រ ទើបបង្កើតបានជាទិដ្ឋភាពដ៏គួរអោយរន្ធត់បែបនេះ៕
