យល់ដឹង៖ តម្រូវការផ្លូវភេទមិនមែនមានតែចំពោះបុរសៗនោះទេ ស្ត្រីៗក៏ចេះមានអារម្មណ៍ត្រូវការវាដូចគ្នា។ នៅពេលស្ត្រីខ្វះការរួមភេទ តើដឹងថាមានផលប៉ះពាល់អ្វីខ្លះទេ? ក្រៅពីខ្វះភាពរីករាយផ្ទាល់ខ្លួន កង្វះខាតសិចក៏នាំមកនូវផលវិបាករាប់មិនអស់ផងដែរ ក្នុងនោះមានទាំងការមិនអាចឈានដល់ទីបំផុតនៃតម្រេក ដែលស្ត្រីត្រូវការបំផុត និង ការលំបាកនានាជីវភាពរស់នៅប្រចាំថ្ងៃ។
អានសញ្ញា ៨ ចំណុចខាងក្រោម ដែលបង្ហាញថាស្ត្រីកំពុងត្រូវការសិចបំផុត៖
១. នាងគេងមិនសូវលក់ ចេះតែរសាប់រសល់៖ ស្ត្រីដែលខ្វះសិចគឺរមួលគ្រិចលើគ្រែតែម្នាក់ឯង ដោយសារតែកើនឡើងអ័រម៉ូនចំណង់ផ្លូវភេទ Oxytocin។
២. នាងមើលទៅរាងចាស់ជាងអាយុ៖ ស្ត្រីដែលខានរួមភេទយូរ ធ្វើឱ្យស្បែកជ្រីវជ្រួញឆាប់រហ័ស នេះគឺដោយសារតែស្បែកខ្វះជាតិកូឡាជែន ដែលកើតឡើងអំឡុងពេលរួមភេទ។
៣. នាងចេញមុនលើមុខច្រើន និងមានស្បែកយារ៖ អ័រម៉ូន Progesterone នឹងផលិតឡើងអំឡុងពេលរួមភេទ ដើម្បីបណ្តេញមុនលើមុខ ប៉ុន្តែបើនាងខ្វះការរួមភេទ អ័រម៉ូននេះនឹងមិនអាចផលិតបានឡើយ។
៤. នាងមិនសូវប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងសង្គម៖ ស្ត្រីដែលខានទាក់ទងមនុស្សម្នាក្នុងសង្គម គឺមានការស្ទាក់ស្ទើរចិត្តក្នុងការបង្កើទំនាក់ទំនងជាមួយមនុស្សប្រុសណាស់។ នេះគឺដោយសារតែខ្វះអ័រម៉ូន Endorphin ដែលធ្វើឱ្យនាងចេះតែមានអារម្មណ៍ស្ទាក់ស្ទើរ។
៥. នាងផឹកថ្នាំបំបាត់ការឈឺចាប់ច្រើន៖ កង្វះអ័រម៉ូន Oxytocin និង Estrogen ដែលបង្កឡើងដោយសារកង្វះការរួមភេទ នឹងធ្វើឱ្យស្ត្រីត្រូវផឹកថ្នាំបំបាក់ការឈឺចាប់ ព្រោះកង្វះអ័រម៉ូនធ្វើឱ្យរាងកាយស្ត្រីមានការឈឺចាប់។
៦. នាងចេះតែមានអារម្មណ៍ឈឺថ្កាត់រហូត៖ កង្វះការរួមភេទធ្វើឱ្យប៉ះពាល់ដល់អង្គបដិបក្ខការពារវីរុសក្នុងរាងកាយដល់ទៅ ៣០% និងធ្វើឱ្យស្ត្រីចេះតែឈឺនេះឈឺនោះឥតឈប់។
៧. នាងចេះតែភ្លេចភ្លាំង៖ សិចជួយបង្កើនអុកស៊ីសែនក្នុងឈាម ហើយឈាមបញ្ជូនអុកស៊ីសែនទៅខួរក្បាល ជួយជំរុញការចងចាំ។ បើនាងខ្វះការរួមភេទ គឺខ្វះអុកស៊ីសែនក្នុងខួរក្បាលដូចគ្នា ជាហេតុនាំឱ្យនាងចេះតែភ្លេចភ្លាំង។
៨. នាងអន់ចិត្តនឹងខ្លួនឯងរហូត៖ ដោយសារតែមិនអាចមានភាពរីករាយខាងផ្លូវភេទ នាងចេះតែតូចចិត្តនឹងខ្លួនឯង ដែកឃើញគេមានគូ៕
