យល់ដឹង៖ ការរួមភេទដ៏អស្ចារ្យ គឺប្រៀបបានដូចជា ការផ្សងព្រេង និងការស្វែងរកអ្វីដែលថ្មីៗ ប៉ុន្តែមានកន្លែងមួយចំនួនតូច នៃរាងកាយរបស់នាង ដែលនាងប្រហែលជាមិនចង់ឲ្យអ្នកប៉ះពាល់ឡើយ។ ខាងក្រោមនេះ គឺជាកន្លែងនៃរាងកាយ របស់នាងដែលអ្នកគួរតែ ចៀសវាងប៉ះពាល់ក្នុងពេលរួមភេទ។
១ - ក្បាលសេរ (Clitoris)
មែនហើយ សេរ គឺជាបណ្តុំនៃចុងសរសៃប្រសាទ ច្រើនបំផុតដែលអាច ផ្តល់ភាពស្រើបស្រាល ដល់នាងបាន ប៉ុន្តែពេលខ្លះ វាអាចនឹងធ្វើឲ្យមាន អារម្មណ៍ខ្លាំងក្លាពេក បើសិនជាអ្នកភ្ញោចវាដោយផ្ទាល់។ ករណីនេះយើងមិនមែន មានន័យថាមិនឲ្យអ្នកប៉ះពាល់ កន្លែងនេះតែម្តងទេ ប៉ុន្តែយកល្អអ្នកគួរតែ ពិគ្រោះជាមួយដៃគូថាតើនាងអនុញ្ញាតិឬអត់សិន។
២ - មាត់ស្បូន
មាត់ស្បូនគឺជាបំពង់រួមតូចមួយ ដែលភ្ជាប់ខ្លួនពីទ្វារមាសទៅស្បូន។ ហើយការដែលប៉ះពាល់ ដល់មាត់ស្បូន ក្នុងពេលរួមភេទ អាចនឹងធ្វើឲ្យនាង មានការឈឺចាប់ខ្លាំងបាន។ បើសិនជាអ្នកមានអារម្មណ៍ថា អ្នកប៉ះដល់មាត់ស្បូននាងហើយ ចូរប្រាកដថា អ្នកបានផ្លាស់ប្តូរក្បាច់រួមភេទ ឬធ្វើការស៊ូកបញ្ចូលលិង្គ ឬដៃរាកវិញភ្លាមទៅ។
៣ - រន្ធគូថ
ទោះបីជាអ្នកកំពុងតែ ប្រើប្រាស់ទឹករំអិល ហើយក៏ដោយ នាងប្រហែលជាមិនចូលចិត្ត ការរួមភេទតាមរន្ធគូថ របស់នាងឡើយ។ នេះដោយសារតែ រន្ធគូថមានទំហំតូច ហើយគ្រាន់តែប្រើកូនដៃ ស៊ូកចូលក៏ពិបាក ទ្រាំណាស់ទៅហើយ ចុះទំរាំលិង្គដែលរឹងទៀតនោះ។
៤ - ប្រអប់ជើង
មិនត្រូវប៉ះប្រអប់ជើងនាងឡើយ បើសិនជានាងកំពុង តែពាក់ស្រោមជើង។ ប្រអប់ជើងដែលត្រជាក់ អាចរំខានដល់ភាព មានអារម្មណ៍ចង់រួមភេទរបស់មនុស្សស្រីបាន។ តាមពិត ការពាក់ស្រោមជើង អាចបង្កើនឱកាស នៃការឈានដល់ចំណុចកំពូលបាន ដូច្នេះមិនត្រូវព្យាយា មដោះស្រោមជើង នាងចេញឡើយ៕

ប្រភព៖ Health