កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងរាងតូចច្រឡឹងប្រចាំស្ថានីយទូរទស្សន៍ CTN វ៉ាន់ នីឡា ទើបតែទម្លាយពីមូលហេតុមិនទាន់ចង់ចូលរោងការភ្លាមៗ ដោយសារនាងនៅវ័យក្មេងខ្ចីពេក ហើយត្រូវរង់ចាំប្រមាណជា ២ ឆ្នាំទៀត ទើបមានដំណឹងល្អ ។ ដោយឡែកពេលនេះ តារាកំប្លែងវ័យក្មេងរូបនេះ ស្រាប់តែបង្ហើបពីប្រាក់ខែផ្ទាល់ខ្លួន ដែលបានមកពីស្ថានីយទូរទស្សន៍ CTN គឺខ្ពស់គួរសម។
ជាការពិត ក្រៅពីធ្វើជាតារាកំប្លែងនៅក្នុងក្រុមរបស់នាយ ពែកមី ប្រចាំនៅស្ថានីយទូរទស្សន៍ CTN កូនស្រីលោកតា វិចទ័រ រូបនេះ ក៏បានទទួលការងារ ធ្វើជាពិធីការិនីវ័យក្មេង នៅក្នុងស្ថានីយទូរទស្សន៍មួយនេះ ចំណែកប្រាក់ខែវិញ នីឡា ទទួលបានដល់ទៅ ២០០០ ដុល្លារ (ពីរពាន់ដុល្លារ) ឯណោះក្នុងមួយខែ។
នេះគ្រាន់តែជាប្រាក់ខែគោល ដែល នីឡា ទទួលបានពីទូរទស្សន៍ CTN ក្នុងមួយខែៗប៉ុណ្ណោះ ដោយឡែកនៅប្រាក់ចំណូលផ្សេងៗជាច្រើនទៀត ដែលតារាកំប្លែងវ័យក្មេងរូបនេះ ទទួលបានពីវិស័យសិល្បៈគឺមានចំនួនច្រើនជាងនេះទ្វេដង ដោយមិនរាប់បញ្ចូលនូវមុខជំនួញផ្ទាល់ខ្លួនរបស់នាងឡើយ។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាកំប្លែង វ៉ាន់ នីឡា បានវាយលុកទីផ្សារសិល្បៈខ្លាំងគួរឱ្យកត់សម្គាល់ ទាំងការងារកំប្លែង និង ពិធីការិនី ជាពិសេសតារាស្រីរូបនេះ ថែមទាំងក្ដោបបានតំណែង ជាតួឯកស្រីក្នុងខ្សែភាពយន្តខាតធំទៀតផង បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងកើនឡើង មួយកម្រិតថែមទៀត៕
(ចុចទីនេះដើម្បីទស្សនារូបថតស្អាតៗ និងសិចស៊ីរបស់នាងជាច្រើនទៀត)
