យល់ដឹង៖ ប្រជ្រុយ គឺមិនមែនគ្រាន់តែជាចំណុចងងឹតៗ ធម្មតានៅលើរាងកាយដូចមនុស្សគ្រប់គ្នាគិតនោះទេ ពួកគេជាទូទៅមានសញ្ញានៃសុភមង្គលមួយសម្រាប់យើងគ្រប់គ្នា។ បើយោងតាមរយៈមនុស្សជាច្រើន ចំណុចទាំងនេះ (ប្រជ្រុយ) អាចត្រូវបានគេមើលឃើញទាំងអស់នៅលើរាងកាយរបស់យើង គឺពិតជាសញ្ញា នៃជីវិតអតីតកាល។
ប្រជ្រុយ គឺមានសញ្ញាសម្គាល់កម្ម និង រឿងរ៉ាវគ្រប់យ៉ាងពីអតីតកាល ដែលយើងបានអនុវត្តចូលជាមួយការចាប់កំណើតថ្មីរបស់យើង។
ប៉ុន្តែមានកន្លែងពិសេសៗជាច្រើន អាចមានប្រជ្រុយលេចឡើង តែនៅលើរាងកាយមនុស្សយើង ហើយមានកន្លែងសម្ងាត់មួយ បើមានប្រជ្រុយលេចឡើងហើយ មនុស្សម្នាក់នោះ គឺត្រូវបានគេហៅថា "មនុស្សសម្បូរស្នេហ៍ ឬមនុស្សឆ្វាក់"។
ជាក់ស្ដែង ចំពោះមនុស្សប្រុសវិញ បើគាត់មានប្រជ្រុយនៅលើលិង្គ មានន័យ គាត់ជាបុរសម្នាក់ មានភាពទាក់ទាញខ្លាំង ធ្វើឱ្យមនុស្សស្រីងប់ងល់ស្រឡាញ់ចូលចិត្តច្រើន នេះជាចំណុចពិសេសរបស់គាត់មានតាំងពីធម្មជាតិមកម្លេះ។ ជាទូទៅ គាត់ជាបុគ្គលម្នាក់ មានភាពត្រេកត្រអាលមិនគួរឱ្យជឿ មានសកម្មភាពផ្លូវភេទខ្លាំង និយាយឱ្យចំទៅ គឺគាត់ពូកែរឿងលើគ្រែនឹងតែម្ដង។
ម្យ៉ាងទៀត បុរសមានប្រជ្រុយនៅលើលិង្គនេះ មិនមែនមានន័យថា គាត់ជាមនុស្សមានការងប់ងល់តែម្យ៉ាងនោះទេ តែគាត់ជាបុគ្គលម្នាក់ មានភាពស្មោះត្រង់ខ្លាំងបំផុតផងដែរ៕
