យល់ដឹងសុខភាព៖ របបអាហារ គឺវាមានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់រាងកាយរបស់មនុស្ស តែរបបអាហារប្រភេទខ្លះ វាក៏អាចធ្វើឲ្យខូចសុខភាព របស់យើងដែរជាពិសេសគឺកម្ពស់តែម្តង។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមញ៉ាំអាហារនិងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ អ្នកអាចនឹងមានឪកាសលូតកម្ពស់បានច្រើន។ ជាការពិតណាស់អ្នកជំនាញបានណែនាំ ឲ្យទទួលទានអាហារដែលជួយទ្រទ្រង់ ដល់អ័រម៉ូនលូតលាស់របស់មនុស្សត្រូវប្រាកដថា អ្នកមិនភ្លេចអាហារដែលសម្បូរប្រូតេអ៊ីន វិតាមីននិងជាតិខនិជទេ។
ខាងក្រោមនេះជាអាហារដែលជួយឲ្យអ្នកលូតកម្ពស់បាន៖
១. មាន់
ប្រភពប្រូតេអ៊ីន បានមកពីសាច់នឹងមានប្រសិទ្ធភាពខ្ពស់ រួមបញ្ចូលវាក្នុងរបបអាហាររបស់អ្នក ដើម្បីជួយឲ្យការលូតលាស់របស់សាច់ដុំរាងកាយរបស់អ្នកបានយ៉ាងល្អ។
២.គ្រាប់ធញ្ញជាតិ
ក្នុងវ័យជំទង់អ្វីដែលសំខាន់បំផុតដើម្បីទ្រទ្រង់រាងកាយរបស់អ្នកគឺ មានជាតិកាឡូរីគ្រប់គ្រាន់។ ជាពិសេសគ្រាប់ធញ្ញជាតិដូចជា អង្ករនិងស្រូវសាលីវាផ្ទុកនូវជាតិកាបូហៃដ្រាត ជាតិដែក ជាតិសសៃ និងវិតាមីនB ដែលដើរតួនាទីក្នុងរការជួយឲ្យលូតកម្ពស់យ៉ាងមានប្រសិទ្ធភាព។
៣. ទឹកដោះគោ
ប្រសិនបើអ្នកចង់លូតកម្ពស់ ឆ្អឹងរបស់អ្នកត្រូវការលូតកម្ពស់បន្ថែម។ ទឹកដោះគោមានផ្ទុកនូវកាល់ស្យូម ដែលដើរតួនាទីសំខាន់ក្នុងការជួយឲ្យឆ្អឹងលូតលាស់ ហើយទឹកដោះគោក៏មានផ្ទុកនូវប្រូតេអ៊ីន និងវិតាមីនA ផងដែរ ទទួលទានទឹកដោះគោគ្មានក្រែមឲ្យបាន២កែវក្នុងមួយថ្ងៃ វាល្អទាំងសុខភាប និងការលូតកម្ពស់។
៤. សណ្ដែកសៀង
មនុស្សភាគច្រើនមិនទាន់ដឹងពីការពិតទេថា សណ្ដែកសៀងសម្បូរទៅដោយប្រូតេអ៊ីន។ ត្រូវប្រាកដថា អ្នកទទួលទានទឹកសណ្តែកសៀងឲ្យបានតិចណាស់ ៥០ក្រាមក្នុង១ថ្ងៃ ដើម្បីលូតកម្ពស់។
៥. ស៊ុតស
ត្រូវប្រាកដថា អ្នកទទួយទានស៊ុតឲ្យបាន ៣គ្រាប់ក្នុង១ថ្ងៃ ក្នុងដំណាក់កាលលូតលាស់កម្ពស់របស់អ្នក។ វាផ្ទុកនូវប្រូតេអ៊ីន និងវិតាមីន B2។
៦. ផ្លែឈើ និងបន្លែ
ព្យាយាមរួមបញ្ចូលប្រភេទផ្លែឈើ និងបន្លែផ្សេងៗឲ្យបានច្រើនចូលទៅក្នុងរបបអាហាររបស់អ្នក ព្រោះវាផ្ដល់ជាតិសសៃ វិតាមីន និងសារធាតុខនិជ ដើម្បីឲ្យរាងកាយយើងរឹងមាំ និងមានការលូតលាស់ល្អ។
៧. ផលិតផលប្រចាំថ្ងៃ
ផលិតផលប្រចាំថ្ងៃមាន ប្រូម៉ា ក្រែម និងទឹកដោះគោជូរ។ បញ្ចូលវាចូលទៅក្នុងអាហាររបស់អ្នក ព្រោះវាមានផ្ទុកនូវវិតាមីន A B D និងE ព្រមទាំងប្រូតេអ៊ីន និងកាល់ស្យូម។ សារធាតុចិញ្ចឹមទាំងនេះពិតជាសំខាន់ក្នុងដំណាក់កាលកំពុងលូតលាស់។
