ដំណឹងប្លែកៗ៖ បុរសចូលចិត្តសម្ភារៈយោធាម្នាក់ មានឈ្មោះថា Nick Mead អាយុ៥៥ឆ្នាំ បានទិញរថក្រោះមួយគ្រឿង ពីគេហទំព័រ eBay ក្នុងតម្លៃ ៣៧ ០០០ដុល្លារ ហើយសឹងតែមិនជឿនឹងភ្នែកខ្លួនឯង នៅពេលដែលរូបគេ បានរកឃើញដុំមាស មានតម្លៃរហូតដល់ទៅ ២,៥លានដុល្លារ លាក់នៅខាងក្នុងនោះ។
ដុំមាសចំនួន៥ដុំ ដែលបានលាក់ទុកនៅក្នុងរថក្រោះ ប្រភេទ T54 ផលិតដោយប្រទេសចិន ខាងលើ ត្រូវគេជឿជាក់ថា បានលួចយកទៅលាក់ទុកក្នុងនោះដោយក្រុមទាហានអ៊ីរ៉ាក់ ក្នុងអំឡុងពេលការវាយលុកនៃប្រទេសគុយវ៉ែត នៅឆ្នាំ១៩៩០។
![]() |
| លោក Nick Mead (ឆ្វេង) និង ជាងមេកានិច Todd Chamberlain |
ម្ចាស់មុនរបស់រថក្រោះខាងលើ មានឈ្មោះថា Joe Hewes អាយុ២៣ឆ្នាំ បានធ្វើការជួសជុលម៉ាស៊ីន និងប្ដូរកង់របស់វា ដោយមិនដឹងថា នៅខាងក្នុងនោះ មានលាក់វត្ថុមានតម្លៃបែបនេះឡើយ។
គួរបញ្ជាក់ថា ដំបូងឡើយ លោក Mead បានរកឃើញហិបអាវុធមួយនៅក្នុងរថក្រោះ និងភ័យខ្លាចថាមានកាំភ្លើងនៅក្នុងនោះ។ លោក Mead និងជាងមេកានិចម្នាក់ ឈ្មោះ Todd Chamberlain បានថតវីដេអូ ដើម្បីទុកជាភស្តុតាងបញ្ជាក់ ព្រោះខ្លាចថាមានការចោទសួរពីប៉ូលិស។ ផ្ទុយទៅវិញ ពួកលោកទាំង២ មិនបានរកឃើញអាវុធអ្វីឡើយ តែវាគឺជាដុំមាសទម្ងន់ ៥គីឡូក្រាម ចំនួន៥ដុំ ដែលវាមានតម្លៃរហូតដល់ទៅ ២,៥លានដុល្លារឯណោះ៕
![]() |
| លោក Nick Mead |
![]() |
| ម្ចាស់មុន ឈ្មោះ Joe Hewes |


