យល់ដឹង៖ នៅកម្ពុជាយើង យើងតែងនាំគ្នានិយាយថា ជនជាតិចិនជាជនជាតិពូកែរកស៊ីណាស់។ តែបើយើងសង្កេត ចេញពីស្រុកខ្មែរ យើងនឹងឃើញ ជនជាតិជ្វីហ្វ ជាកំពូលជនជាតិដែលពូកែរកស៊ីបំផុតក្នុងលោក។
ជនជាតិជ្វីហ្វ (Jewish) គឺជាជនជាតិមួយដែលមានគំនិតច្នៃប្រឌិតខ្ពស់ រួមទាំងមានបច្ចេកវិជ្ជាទំនើបរីកចម្រើនជាងគេ ដែលវាធ្វើឲ្យប្រជាជាតិមួយនេះមានមោទនភាព និងត្រូវបានគេឲ្យឈ្មោះថា Start-up Nation។ មនុស្សជាច្រើនពាន់លាននាក់បានចោទជាសំនួរថា តើហេតុអ្វីអ៊ីស្រាអែលដែលជាប្រទេសមួយមានអាយុកាលត្រឹមតែ៦០ឆ្នាំ មានប្រជាជនសរុប ៧.១លាននាក់ ហ៊ុមព័ទ្ធទៅដោយសត្រូវគ្រប់ទិស ព្រមទាំងគ្មានធនធានធម្មជាតិ ហើយសិ្ថតនៅក្នុងស្ថានភាពសង្គ្រាមរហូតតាំងពីប្រទេសចាប់កំណើតមក អាចមានសមត្ថភាពបង្កើតក្រុមហ៊ុនបានច្រើនជាងប្រទេសធំៗ ដែលមានសន្តិភាពពេញលេញ និងមានស្ថានភាពនឹងនរដូចជាជប៉ុន ចិន កូរ៉េ កាណាដា និងចក្រភពអង់គ្លេស? តើកត្តាអ្វីដែលនាំឲ្យប្រជាជនជ្វីហ្វពេរពេញទៅដោយសហគ្រិនភាពស្ទើរគ្រប់គ្នាទៅហើយនោះ?
លោក Bill Drayton នាយកប្រតិបត្តិនៃក្រុមហ៊ុន Ashoka បានចែករំលែកមតិរបស់គាត់ថា “គ្មានអ្វីដែលខ្លាំងក្លាជាងគំនិតដ៏ល្អមួយ ដែលស្ថិតក្នុងដៃសហគ្រិននោះទេ”។ ក្តីស្រមៃនៃប្រជាជនជ្វីហ្វភាគច្រើនគឺក្លាយជាការពិត មិនថាពួកគេស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ឬនៅប្រទេសដទៃនៅជុំវិញពិភពលោកឡើយ។ ដោយឡែក លោក Micah Goodman នៃក្រុមហ៊ុន Ein Prat ដែលទទួលបានរង្វាន់ Academy ខាងផ្នែកភាពជាអ្នកដឹកនាំ បានរំលឹកពួកយើងថា មិនត្រូវបាត់បង់សមត្ថភាពក្នុងការស្រមៃនោះទេ ហើយយើងគួរតែធ្វើអ្វីដែលយើងអាចធ្វើបានទៅតាមអ្វីដែលយើងគិតថាត្រឹមត្រូវ។
ម៉្យាងទៀតយើងត្រូវជួយអ្នកដែលកំពុងមានតម្រូវការជាជាងការពឹងផ្អែកទៅលើអ្នកដទៃដើម្បីដោះស្រាយបញ្ហា។ យើងត្រូវតែធ្វើការដើម្បីសម្រេចចក្ខុវិស័យរបស់យើង និងដើម្បីយុត្តិធម៌ជានិច្ច។ លោក Nobel Laureate និង Holocaust ក្រុមហ៊ុន Elie Wiesel ក៏បានផ្តល់ជាគំនិតថា “រក្សានូវវិសាលភាពនៃការស្រមើស្រមៃរបស់យើង”។ សម្រាប់ពួកគាត់ វាជាកិត្តិយសមួយដែលបានកើតជាជនជាតិជ្វីហ្វ ដែលបានបង្កើតការផ្លាស់ប្តូរ និងបំពេញការងារឲ្យគ្នាទៅវិញទៅមក។
តាមការណែនាំកូនចៅរបស់ខ្លួន ជនជាតិជហ្វីវ តែងផ្តាំកូនឲ្យហ៊ានសាកក្តីស្រមៃរបស់ខ្លួន ទោះហានិភ័យធំប៉ុនណាក៏ដោយ។ ខុសពីជនជាតិមួយចំនួនទៀតដែលផ្តាំកូនឲ្យចាំមានវ័យច្រើន មានគំនិតចាស់ទុំសិន ចាំចេញរកស៊ី ខ្លាចបរាជ័យទៅខ្មាសគេ។ យើងសង្ឃឹមថា យុវជនកម្ពុជា នឹងនាំគ្នាហ៊ានធ្វើអ្វីដែលជាក្តីស្រមៃរបស់ខ្លួន កាន់តែច្រើន នោះយើងនឹងទទួលបានលទ្ធផល ធំ សម្រាប់ជីវិត៕
