កម្សាន្ត៖ រូបភាពសួនផ្កាដ៏ស្រស់បំព្រងធ្លាប់តែឃើញតាមរយៈរូបភាព ឬតាមវិដេអូមាននៅបរទេស ប៉ុន្តែឥឡូវនេះ សួនផ្កាដ៏ធំបានរំលេចខ្លួនដុះយ៉ាងស្គុះស្គាយ នៅលើទឹកដីនៃខេត្តសៀមរាប ដែលគ្របដណ្តប់លើផ្ទៃដីក្នុងទំហំប្រមាណ៣ហិចតា។
សួនផ្កាពណ៌លឿងនេះ មានឈ្មោះថា “សួនផ្កាស្នេហ៍” ត្រូវបានគេដាំដុះនៅលើទឹកដីនៃខេត្តសៀមរាប ស្ថិតនៅបរិវេណត្រាវកុដ្ឋ ភូមិស្នាសង្ក្រាម ឃុំបល្គ័ង្គ ស្រុកប្រាសាទបាគង។ សួនផ្កាស្បៃរឿងនេះ បង្កើតឡើងក្នុងគោលបំណង បំពេញតម្រូវការទីផ្សារ មានលក់ដុំ និងរាយផងដែរ ជាពិសេសដើម្បីជួយផ្គត់ផ្គង់ការងារដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះផងដែរ៕


