ដំណឹងអន្តរជាតិ៖ យន្តហោះចម្បាំង សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការរារាំង និងហោះអមដំណើរ យន្តហោះទម្លាក់គ្រាប់ របស់រុស្ស៊ីពីរគ្រឿង នៅក្នុងដែនអាកាស អន្តរជាតិ ក្បែរតំបន់ឆ្នេរ នៃរដ្ឋអាឡាស្កា នេះបើយោងតាមការ ចេញផ្សាយរបស់ គេហទំព័រ Ibtimes។
ប្រភពពី Ibtimes ចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់រុស្ស៊ី TU-95 Bear ពីរគ្រឿង បានធ្វើការហោះហើរ ក្នុងរយៈចម្ងាយ ១០០ម៉ាយពីកោះ Kodiak Island ក្នុងរដ្ឋអាឡាស្កា មុនពេលត្រូវស្ទាក់ រារាំងពីយន្តហោះចម្បាំង អាមេរិក F-22 Raptors ចំនួនពីរគ្រឿង កាលពីថ្ងៃចន្ទ។
ពីឡុងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានហោះអមដំណើរ យន្តហោះរុស្ស៊ីនោះ អស់រយៈពេល១២នាទី មុនពេល TU-95 ផ្លាស់ប្តូរទិសដៅហោះហើរ និងចាកចេញឆ្ពោះ ទៅកាន់រុស្ស៊ីភាគខាងកើត ហើយស៊ីអិនអិន បានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់រុស្ស៊ី ទាំងពីរគ្រឿងនោះ ហោះហើរក្នុងដែនអាកាស អន្តរជាតិ ប៉ុន្តែក៏ស្ថិតនៅខាងក្នុង តំបន់កំណត់ការពារ ដែនអាកាសរបស់រដ្ឋ អាឡាស្កា៕
