កម្សាន្ត៖ នាង Valeria Lukyanova វ័យ ៣១ ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមុខមាត់ដូចតុក្កតា ដែលនាងបានបង្កើតអស់ជាច្រើនឆ្នាំ។
ទោះយ៉ាងណានាងបានរងការរិះគន់ជាខ្លាំងដោយសារចូលចិត្តកែមុខមាត់ខ្លាំងពេក ដូច្នេះហើយទើបនាងបានសម្រេចចិត្តបង្ហាញមុខមាត់ដោយគ្មានការតុបតែងម្ដង។
កញ្ញាសញ្ជាតិអ៊ុយក្រែនរូបនេះបានអះអាងថា នាងបង្កើតមុខមាត់ដូចតុក្កតាជាមួយតែផលិតផលផាត់មុខនិងកែវខុនថែកលែនពិសេសតែប៉ុណ្ណោះ ដែលពង្រីកភ្នែករបស់នាង។ រីឯរាងកាយរបស់នាងត្រូវបានកែប្រែតែម្ដងប៉ុណ្ណោះជាមួយការវះកាត់ ហើយរាងរបស់នាងមានសភាពស្ដើងដោយសារការប្រឹងប្រែងហាត់ប្រាណ។
មនុស្សជាច្រើនគិតថានាងមានមុខមាត់ស្អាតដោយគ្មានការតុបតែងមុខហើយខាងក្រោមនេះគឺជាភស្ដុតាង៕
(ចុចទីនេះដើម្បីទស្សនារូបសិចស៊ីរបស់នាងជាច្រើនទៀត)

