ដំណឹងប្លែកៗ៖ ដោយការប្ដេជ្ញាកែលម្អស្រុកកំណើតឱ្យបានល្អផូរផង់ប្រធានភូមិម្នាក់របស់ភូមិ Caowangba ជាភូមិតូចមួយកប់ជ្រៅក្នុងភ្នំនៅខេត្ត Guizhou បានចំណាយពេល ៣៦ ឆ្នាំជីកប្រលាយទឹកតាមគែមភ្នំចំនួន ៣ ប្រវែងប្រមាណជា ១០ គីឡូម៉ែត្រ។
វីរបុរសមេភូមិ Yu Gong ជាបុរសចំណាស់ម្នាក់ មានផ្ទះនៅដាច់ដោយឡែកពីភូមិក្បែរនោះចំនួន ២ ភ្នំ។ ដូច្នេះគាត់បានសម្រេចចិត្តជីកប្រឡាយទៅដល់ភូមិផ្សេងដោយផ្ទាល់តែម្ដង។ មនុស្សបានសើចចម្អកឱ្យគាត់ ដោយហៅថាការប្រឹងប្រែងរបស់គាត់ឥតបានការ ខណៈដែលកូនចៅរបស់គាត់មិនអាចជីកប្រឡាយឡើងទៅខ្ពស់បន្តទៅទៀត។
ដោយការប្ដេជ្ញាចិត្តយ៉ាងមុះមុត បុរសចំណាស់រូបនេះ Yu Gong បានសម្រេចនូវគោលបំណងរបស់គាត់ដោយមិនអាចកាត់ថ្លៃបាន។ គាត់បានជីកប្រឡាយទឹកនេះតាំងពីឆ្នាំ ១៩៥៩ និងប្រើពេលអស់ ៣៦ ឆ្នាំដើម្បីបញ្ចប់។
សព្វថ្ងៃនេះភូមិរបស់គាត់មានទឹករត់កាត់ភូមិ ហើយអ្នកភូមិបានអបអរសារទរចំពោះការប្រឹងប្រែងរបស់ Yu Gong ជាខ្លាំង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគ្រោះរាំងស្ងួតប្រេះដីបែកក្រហែង នៅភូមិ Caowangba លែងមានទៀតហើយ ហើយអ្នកភូមិក៏មានទឹកគ្រប់គ្រាន់ដើម្បីផឹកផងដែរ។
យ៉ាងណាមិញ ប្រធានភូមិរងលោក Xu Zhou បានកំណត់ច្បាប់មិនឱ្យអ្នកភូមិផឹកទឹកច្រើនពេកនោះទេ ព្រោះអាចឱ្យអ្នកភូមិផ្សេងទៀតអត់អីលិឍពេលក្រោកឡើងបាន៕


