កម្សាន្ត៖ តារាបង្ហាញម៉ូដនៅលើបណ្តាញសង្គម Instagram នាង Demi Rose Mawby បានចាប់ផ្តើមអាជីពរបស់នាងក្នុងនាមជា DJ ដ៏ស៊ិចស៊ីបំផុតក្នុងពិភពលោក។ យុវតីវ័យ២២ឆ្នាំរូបនេះ នឹងត្រូវធ្វើឲ្យពិភពតន្ត្រីមានភាពកក្រើក ក្រោយពីបានចេញបទភ្លេងជាលើកទីមួយរបស់នាងកាលពីសប្តាហ៍មុន។ ប្រភពមួយបានប្រាប់ថា៖ «នាង Demi កំពុងតែមានផែនការដ៏ធំមួយជាមួយនឹងតន្ត្រីរបស់នាង។
នាងកំពុងតែចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Ibiza និងកំពុងតែរៀបចំកិច្ចប្រជុំផ្សេងៗនៅសប្តាហ៍នេះ។ Demi គឺជានារីដ៏ស្រស់ស្អាត ប៉ុន្តែ នាងក៏មានទេពកោសល្យផងដែរ ទាក់ទងនឹងគំនិតច្នៃប្រឌិត»។ បទភ្លេងជាលើកដំបូងរបស់នាងគឺមានចំណងជើងថា Ritmos Del Sueno។
Demi បានធ្វើឲ្យបណ្តាញអ៊ិនធឺណិតមានភាពកក្រើកកាលពីសប្តាហ៍មុន ដែលនៅពេលនោះនាងបានបង្ហោះរូបថតមួយដែលធ្វើឲ្យនាងទទួលបានការ Like ដល់ទៅ១០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ។ នាង Demi ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកចម្រៀងរ៉េប Tyga ក្រោយពីអ្នកទាំងពីរបានជួបគ្នា កាលពីខែឧសភា ឆ្នាំ២០១៦ ពោលគឺត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោក Tyga និងនាង Kylie បានបែកបាក់គ្នាជាបណ្តោះអាសន្ន៕
(សូមចុចទីនេះដើម្បីទស្សនារូបរបស់នាងជាច្រើនទៀត)
