ដំណឹងកម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង រូបស្រស់ នាង Hoang Thuy Linh ត្រូវស្ពឹកមុខយ៉ាងខ្លាំង នៅពេលនាងបានឡើងច្រៀង និងរាំ ស្រាប់តែខោដ៏សែនរឹបរបស់នាង បានរហែកចំពីមុខ បណ្តាលឲ្យឃើញ ខោក្នុងរបស់នាងកណ្តាលវាលតែម្តង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែហេតុការណ៍នោះ បានកើតឡើងភ្លាម អ្នកចាត់ការរបស់នាងក៏បានចេញមុខយ៉ាងប្រញាប់ ដោយយកអាវក្រៅរបស់នាង បិទបាំងបណ្តោះអាសន្នសិន ព្រោះពេលនោះ នាងទើបតែសម្តែងបានពាក់កណ្តាលតែប៉ុណ្ណោះ មិនអាចឈប់កណ្តាលទីបាននោះទេ។ ប៉ុន្តែទោះបីជាមានរឿងបែបនោះក៏ដោយ ក៏គេសង្កេតឃើញថា ទឹកមុខតារាស្រី Hoang Thuy Linh នៅតែញញឹម និងសម្តែងបានយ៉ាងល្អ រហូតទាល់តែចប់ ដែលចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរនាងមិនដាច់ពីមាត់៕

