ប្លែកៗ៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយថា គេបានរកឃើញសមាជិកក្រុមសាសនានិយម ISIS ចំនួន ៣ នាក់ដេកស្លាប់នៅក្នុងព្រៃមួយកន្លែងក្បែរទីក្រុង Kirkuk ខាងជើងប្រទេសអ៊ីរ៉ាក់ ហើយការស្លាប់របស់សមាជិកក្រុម ISIS ទាំង ៣ នាក់នេះ គឺដោយសារជ្រូកព្រៃសម្លាប់។
គេសង្កេតឃើញថា នៅលើខ្លួនសាកសពជនរងគ្រោះទាំង ៣ នាក់ សុទ្ធតែមានអាវុធរៀងៗខ្លួន មិនគួរណាមកដេកស្លាប់យ៉ាងដូចនេះសោះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងឡើយ ក្រុមសកម្មជន ISIS បានបើកយុទ្ធនាការប្រមូលសត្វចេញឱ្យអស់ចេញពីតំបន់ al-Rashad ក្បែរទីក្រុង Kirkuk បន្ទាប់ពីមានការវាយប្រហារ ប៉ុន្តែក្នុងពេលនោះស្រាប់តែកហ្វូងជ្រូកព្រៃ បានវាយបកទៅកាន់ក្រុម ISIS រហូតបង្កើតបានជាឆាកប្រយុទ្ធរវាងមនុស្ស និង សត្វ ។ គួរបញ្ជក់ផងដែរថា ទោះជាយ៉ាង ណាសម្រាប់សត្វជ្រូកព្រៃទាំងនោះមានគេសម្លាប់ ឬ នៅនោះឡើយ៕

