ដំណឹងអន្តរជាតិ៖ បទអត្ថាធិប្បាយរបស់សារព័ត៌មាន Rodong Sinmun កូរ៉េខាងជើងដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបាញ់ពន្លិចនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់សហរដ្ឋអាមេរិកត្រឹមតែម្តងប៉ុណ្ណោះជាការស្រេច ប្រសិនបើនាវាចម្បាំងនោះធ្វើដំណើរឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នាវាផ្ទុកយន្តហោះដ៏ទំនើបដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson របស់សហរដ្ឋអាមេរិកដែលអមដោយនាវាចម្បាំងជាច្រើនគ្រឿងទៀត អាចនឹងធ្វើដំណើរមកដល់ឧបទ្វីបកូរ៉េនៅក្នុងសប្តាហ៍នេះដើម្បីចូលរួមធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចូលរួមធ្វើសមយុទ្ធយោធាជាមួយប្រទេសអូស្ត្រាលីរួចមក។
ក្រៅពីព្រមានវាយប្រហារទៅលើវានាផ្ទុកយន្តហោះ USS Carl Vinson របស់សហរដ្ឋអាមេរិកនោះ មេដឹកនាំវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង Kim Jong-un ក៏បានព្រមានវាយប្រហារទៅលើប្រទេសអូស្ត្រាលីដោយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ប្រសិនបើអូស្ត្រាលីនៅតែបន្ត «អោបដៃអោបជើង» ធ្វើជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិកទៀតនោះ។
នាវាផ្ទុកយន្តហោះ USS Carl Vinson (CVN-70) គឺជានាវាផ្ទុកយន្តហោះខ្នាតធំ និងជានាវាចម្បាំងទី៣ដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលដើរដោយថាមពលនុយក្លេអ៊ែរ ហើយក៏ធ្លាប់ចូលរួមក្នុងប្រតិបត្តិការសង្គ្រាមជាច្រើនលើក។ វាអាចផ្ទុកយន្តហោះចម្រុះ និងឧទ្ធម្ភាគចក្ររហូតដល់ជិត១០០គ្រឿង និងបំពាក់ដោយអាវុធបាញ់យន្តហោះ ព្រមទាំងមីស៊ីលទំនើបៗថែមទៀត៕