កម្សាន្ត៖ កូនស្រីរបស់តារាចម្រៀងស្រីដ៏ល្បីរបស់អាមេរិក Madonna បានធ្វើដំណើរកម្សាន្តនៅឯទីក្រុង Miami រដ្ឋ Florida នាពេលថ្មីៗ។
កូនស្រីរបស់តារាស្រីរូបនេះ មានឈ្មោះថា Lourdes Leon បានសម្ញែងខ្លួន ដោយគ្មានខ្វល់ ជាមួយឈុតប៊ីគីនីដ៏ស៊ិចស៊ី ក្នុងពេលសម្រាកលម្ហែកាយនៅសមុទ្រ ជាមួយបុរសម្នាក់ដែលល្បីថាជាមិត្តប្រុសរបស់នាង និងមិត្តភ័ក្ដិជាច្រើនទៀត។
បើទោះបីជា ឈុតប៊ីគីនីនោះ មានស៊ិចស៊ី ទាន់សម័យយ៉ាងណាក៏ដោយ ប៉ុន្តែអ្វីដែលបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែលនាងទម្រេតខ្លួនហើយលើកដៃ ឡើងស្រាប់តែចេញរោមក្លៀកមិនទាន់កោរ។ មិនត្រឹមតែរោមក្លៀកទេ ពេលនោះនាងក៏បានបង្ហាញឲ្យអ្នកមើលឃើញ ស្នាមសាក់ នៅលើកំភួនដៃផងដែរ។
ទោះជាយ៉ាងណានាងក៏ខំ បាំងមុខពីមហាជនដែរ ដោយយកកន្សែងគ្រប តែទោះជាគ្របយ៉ាងណាក៏មិនផុតពីអ្នកប្រមាញ់រូបថត។ បន្ទាប់ពីលេងបានសប្បាយចិត្តនៅសមុទ្រហើយ Lourdes និងគ្នីគ្នារ ក៏បានត្រលប់ទៅកាន់សណ្ឋាគារវិញ៕
ចុចទីនេះដើម្បីមើលរូបរបស់នាងជាច្រើនទៀត


