Lisa Brennan-Jobs ដែលត្រូវគេស្គាល់ជាកូនស្រីអតីតស្ថាបនិក Apple លោក Steve Jobs បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសរសេរអត្ថបទឯករាជ្យសម្រាប់សារព័ត៌មាននិងទស្សនាវដ្ដីធំៗមួយចំនួន។
ក្នុងកិច្ចសម្ភាសន៍មួយ មានគេធ្លាប់សួរនាងថា ហេតុអ្វីបានជាមិនចាប់យកអាជីពវិស័យវិស្វកម្មកុំព្យូទ័រដូចទៅនឹងឪពុកខ្លួន?
នាងបានថ្លែងតបថា ដោយសារឪពុករបស់នាងធ្លាប់បាននិយាយលើកទឹកចិត្តកូនៗទាំងអស់ ឱ្យស្វែងរកការងារតាមក្តីស្រមៃនូវអ្វីដែលចូលចិត្ត។ ផ្ទុយទៅវិញនាងក៏បញ្ជាក់ថា បើសិនជានាងចង់ចូលបម្រើការងារក្នុងវិស័យវិទ្យាសាស្ត្រ វាក៏ជារឿងងាយស្រួលណាស់ និងមានឱកាសច្រើនទៀតផង៕

