Sunday, April 30, 2017

អីយ៉ាស់! ម្សិលមិញតារាថៃ នាង YaYa និយាយភាសាខ្មែរ ឡើងគួរឱ្យខ្នាញ់! (មានវីដេអូ)

Posted by Khmer Herald  |  at  7:32 PM
Hi9

កម្សាន្ត៖ កាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា Urassaya Sperbund ហៅ YaYa បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានវត្ដមានរបស់នាងទៅចូលរួមនៅក្នុងកម្មវិធី «Pantene's event»។

ជាក់ស្តែងឱ្យតែមានការបង្ហាញខ្លួនរបស់ YaYa នៅតាមកម្មវិធីតូចធំនានា គឺតែងតែមានអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្រុកទៅទីនោះផងដែរ ព្រោះតែចង់ឃើញ ម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ។

ក្នុងនោះដែរ កាលពីថ្ងៃម្សិលមិញនេះ ក៏មានអ្នកគាំទ្រខ្មែរយើងចូលរួមនៅ «Pantene's event» ដែរ ហើយកញ្ញា YaYa ក៏បាននិយាយភាសាខ្មែរថា «សុខសប្បាយឬទេ?» ទៅកាន់ពួកគេ ឡើងច្បាស់ៗគួរឱ្យស្រលាញ់។ នោះបើយោងតាមឃ្លីបវីដេអូខ្លីមួយដែលបានបង្ហោះនៅលើផេកហ្វេសប៊ុកឈ្មោះថា ThirTeen Terrors - Cambodia។

គួរឱ្យដឹងដែរថា កញ្ញា YaYa ត្រូវបានអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់ ស្រលាញ់ ចូលចិត្ត ព្រោះតែកាយវិការក្រមិចក្រមើមគួរឱ្យខ្នាញ់ ជាពិសេសគឺសម្រស់របស់នាងផ្ទាល់តែម្តង។

ខាងក្រោមនេះជាវីដេអូខ្លីរបស់កញ្ញា YaYa ព្រមទាំងរូបភាពស្អាតៗរបស់នាង នៅក្នុងកម្មវិធីម្សិលមិញនេះ។ ចង់ដឹងយ៉ាងណាខ្លះ? តោះទស្សនាទាំងអស់គ្នា៖

(ចុចទីនេះដើម្បីទស្សនារូបដ៏សិចស៊ី ស្រស់ស្អាតរបស់នាងជាច្រើនទៀត)

Hi4

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top