ដំណឹងអន្តរជាតិ៖ ទីភ្នាក់ងាររបស់ថៃ នៅថ្ងៃទី០៩ ឧសភា នេះបានផ្សាយថា មានករណីបំផ្ទុះចំនួន២គ្រាប់ ស្ថិតនៅផ្សារទំនើប «BigC» ក្នុងខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ បង្កឱ្យមានមនុស្សរងរបួស ៣៥នាក់ និងរថយន្តប្រហែល១០០គ្រឿងទទួលរងការខូចខាត ។
តាមការត្រួតពិនិត្យរបស់ប៉ូលិសនៅកន្លែងកើតហេតុដំបូងឃើញថា មានមួយក្នុងចំណោមការផ្ទុះទាំង២លើកនេះ អាចជាការបង្កៃគ្រាប់នៅក្នុងរថយន្តរបស់ក្រុមភេរវករ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្ត ដោយយកចិត្តទុកដាក់បំផុត។


