ប្លែកៗ៖ វាពិតជាចម្លែកណាស់ នូវអ្វីដែលយើងបានឃើញ គ្រូទាយ ពីអនាគតមនុស្សម្នាក់ៗ ឬព្យាបាលជម្ងឺមនុស្សម្នាក់ៗ ដោយប្រើវិធីមិនសមហេតុផល អស់សំនើច និងយ៉ាងប្លែកបែបនេះ។ បុរសគ្រូទាយជនជាតិចិនម្នាក់នេះ ពិតជាច្របាច់ដើមទ្រូងពួកគេគ្រប់គ្នាមែន។
គ្រូទាយ ដែលពុំត្រូវបានគេស្គាល់ឈ្មោះ ដោយគ្រាន់តែគេនាំគ្នាហៅគាត់ថា «លោកគ្រូៗ» មានមនុស្សជាច្រើនជឿលើការទស្សនាយរបស់គាត់ តាមវិធីចាប់ឳបដងខ្លួន និងច្របាច់ទ្រូងស្រីៗ ដើម្បីមើលពីអនាគត របស់ពួកគេ ឬក៏ជម្ងឺអ្វីក៏ដោយ ក៏អាចព្យាបាលបានដែរ។ វិធីទស្សទាយ ឬព្យាបាល ដ៏ចម្លែករបស់លោកគ្រូទាយរូបនេះ បានល្បីយ៉ាងខ្លាំង ក្នុងតំបន់នេះ រហូតមានស្រ្តីជាច្រើននាក់ដំរង់ជួរគ្នា មើលវិធីរបស់គាត់ដោយផ្ទាល់ភ្នែក។
ក្រោយវីដេអូអំពីសកម្មភាពរបស់គ្រូទាយ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម អ្នកនិយមលេងបណ្តាញសង្គមជាច្រើននាក់ នាំគ្នាភ្ញាក់ផ្អើលអំពីវិធីរបស់គ្រូនេះណាស់ ហើយពួកគេជឿថា ជាវិធីគ្មានបានការអ្វីឡើយ ទៅស្រ្តីៗទាំងនោះ។ ហើយពួកគេបានលើកឡើងថា វិធីនេះ គួរជាបទល្មើសបៀតបៀនផ្លូវភេទទើបត្រូវ៕
