យល់ដឹង៖ មិនមែនតែប្រុសៗទេ ដែលចូលចិត្តរួមភេទ ស្រីៗក៏ដូចគ្នា។ ត្រូវចាំថាយើងមិនមែនធ្វើវាដើម្បីតែការសប្បាយរបស់ដៃគូម្ខាងទេ តែក៏ដើម្បីខ្លួនឯងដែរ។ ខាងក្រោមនេះគឺជាទម្លាប់រួមភេទមួយចំនួនយើងគួរមានពីឥឡូវនេះ៖
១. ត្រូវតែដល់ចំណុចកំពូលដូចគ្នា៖ មិនបាច់ធ្វើពុតទេបើយើងមិនត្រេកត្រអាលអំឡុងពេលរួមភេទ តែគួរប្រាប់ឲ្យគាត់ដឹង។ គាត់នឹងអាចផ្ដល់ឲ្យយើងដល់ចំណុចកំពូលដូចគ្នា។
២. ជួយខ្លួនឯង៖ សតវត្សទី២១ហើយណា៎ស្រីៗ! មិនបាច់គិតថាមិនគួរសម្រេចកាមដោយខ្លួនឯងអីទេ ព្រោះវាគ្មានអ្វីខុស។ ផ្ទុយទៅវិញ យើងអាចយល់ពីខ្លួនឯងបានថាយើងពេញចិត្តរបៀបណា ហើយធ្វើយ៉ាងណាដើម្បីឲ្យដល់កំពូល។ ថាមិនត្រូវ យើងក៏អាចជួយដៃគូយើងបានច្រើនដែរអំឡុងពេលប្រតិបត្តិការ។
៣. កុំបារម្ភពីការគិតរបស់ដៃគូពេក៖ ស្រីៗតែងបារម្ភខ្លាចរាងកាយមិនស្អាត មិនទាក់ទាញអីជាដើម។ យើងនឹងមិនមានក្ដីសុខទេបើនៅតែគិតរឿងនេះនោះ។ តាមពិតគាត់មិនបានគិតច្រើននោះទេ។ ត្រូវធ្វើខ្លួនឲ្យសប្បាយ កុំខ្វល់ខ្វាយពេក។
៤. កុំធ្វើអ្វីដែលមិនចូលចិត្ត៖ ត្រូវនិយាយតាមត្រង់បើគាត់ឲ្យយើងធ្វើអ្វីដែលយើងមិនចូលចិត្តព្រោះសិចជារឿងសុខស្រួលទាំងអស់គ្នា។ ការយល់គ្នាជារឿងសំខាន់។
ដូចនេះ ស្រីៗត្រូវចាំជានិច្ចថាការរួមភេទជារឿងសប្បាយ មិនមែនជាកាតព្វកិច្ចដែលត្រូវបំពេញទេ។ ត្រូវប្រាកដថាអ្នកទទួលបានអារម្មណ៍ល្អ និងមានផាសុកភាពរាល់ពេលឡើងគ្រែ៕
Wednesday, May 10, 2017
ទំព័រដើម
knowledge
ទម្លាប់រួមភេទទាំង ៤ ដែលស្ត្រីគួរអនុវត្ត ដើម្បីសេក្តីសុខខ្លួនឯង និងគ្រួសារ
ទម្លាប់រួមភេទទាំង ៤ ដែលស្ត្រីគួរអនុវត្ត ដើម្បីសេក្តីសុខខ្លួនឯង និងគ្រួសារ
Posted by Khmer Herald |  at 1:09 PM
Hi9
Tags: knowledge
Related posts
Hi1
- តិចនិចធ្វើឱ្យមនុស្សស្រី មានអារម្មណ៍ទ្រាំមិនបាន ចង់រួមភេទ
- Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!
- Honda X-ADV ចេញតម្លៃហើយ ថ្លៃស្មើឡានមួយគ្រឿង (មានវីដេអូ)
- មនុស្សស្រីនៅហ្ស៊ីន រួមភេទយ៉ាងម៉េចទើបមិនសូវមានការឈឺចាប់ខ្លាំង?
- ដឹងអត់ថា មនុស្សស្រីចូលចិត្តរួមភេទ នៅថ្ងៃណាបំផុត?
Popular Posts
Hi
© 2017 Khmer Herald
Blogger templates. Proudly Powered by Blogger.