រាជធានីភ្នំពញ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង ទាក់ទិនការស្លាប់នារីម្នាក់ ដែលគេស្គាល់ថា ជាប្រពន្ធក្រោយរបស់តារាកំប្លែង ហុង ដា ត្រូវបានឪពុកបង្កើតនារីរងគ្រោះអះអាងនារសៀលថ្ងៃទី១១ ឧសភា ថា កូនស្រីដែលស្លាប់នេះ មានឈ្មោះស៊ឹម ចាន់ធី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពបន្តថា កូនស្រីគាត់ (នារីដែលស្លាប់) បានស្រឡាញ់គ្នាជាមួយហុង ដា ដោយពួកគេបាននាំគ្នាមកទិញខុនដូ ស្ថិតនៅភូមិតាឡី នេះ (កន្លែងកើតហេតុ) ស្នាក់នៅជាមួយគ្នា។ ថ្ងៃនេះដែរ ហុងដា គឺមិនបាននៅជាមួយកូនស្រីគាត់ទេ ដោយជាប់រវល់ទៅសម្តែងកន្លែងនៅឯខេត្តបន្ទាយមានជ័យ។
ទោះបីជាយ៉ាងណា ខណៈនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបានថា តើជាករណីអ្វីពិតប្រាកដឡើយ ចំពោះការស្លាប់នារីងគ្រោះ ដោយកម្លាំងកំពុងដុតដៃជើងស្រាវជ្រាវយ៉ាងក្តៅបំផុត។ ក្នុងនោះសមត្ថកិច្ចក៏មិនអនុញ្ញាតឱ្យអ្នកណាម្នាក់ ចូលទៅជិតសាកសពដែរ ដោយកំពុងពិនិត្យ និងធ្វើសល្យវិច័យបន្តទៀត៕
