យល់ដឹង៖ សម្រស់ពិតជាសំខាន់ណាស់មនុស្សគ្រប់រូប ដើម្បីថែរក្សាសម្រស់គ្រប់គ្នាតែងតែចំណាយថវិកា និងពេលវេលាទៅហាងកែសម្ភស្ស នឹងទិញផលិតផលថែរក្សាស្បែកមុខ តែពេលខ្លះក៏មិនអាចបានដូចចិត្ត ហើយផលិតផលខ្លះទៀតក៏ធ្វើអោយប៉ះពាល់សុខភាពធ្ងន់ធ្ងរទៀតផង។
តែពេលនេះមិត្តអ្នកអានអស់បារម្ភហើយព្រោះវិធីសាស្ត្រធម្មជាតិទាំងនេះអាចជួយអ្នកបាន៖
១-វិធីទីមួយ៖ ដំឡូងបារាំងជាមួយក្រូចឆ្មារ
គ្រឿងផ្សំ
- ដំឡូងបារាំងមួយមើម
- ក្រូចឆ្មាមួយចំណិត ( ច្របាច់យកទឹក )
វិធីធ្វើ៖ យកដំឡូងទៅកិនអោយម៉ត់ លាយជាមួយក្រូចឆ្មារ លាបទៅលើផ្ទៃមុខទុកចោល ២០នាទី រួចលាងទឹកសម្អាតចេញ។
២-វិធីទីពីរ៖ ដំឡូងបារាំងជាមួយត្រសក់
គ្រឿងផ្សំ៖
- ដំឡូងបារាំងមួយមើម
- ត្រសក់មួយចំហៀង
វិធីធ្វើ៖ យកដំឡូងនឹងត្រសក់ទៅកិនអោយម៉ត់ លាយជាមួយគ្នាលាបទៅលើផ្ទៃមុខអោយសព្វ ទុកចោល ២៥នាទីរួចលាងទឹកចេញអោយស្អាតជាការស្រេច៕
