Saturday, May 6, 2017

អង្ករវៀតណាមជិត ២០០០តោន ត្រូវបានអាមេរិករកឃើញ មានប្រើសារធាតុគីមីហួសកម្រិតកំណត់

Posted by Khmer Herald  |  at  11:11 AM
Hi9

ដំណឹងអន្តរជាតិ៖ គេហទំព័រសារព័ត៌មាន VNEXPRESS បានផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលការសម្រេចដូច្នេះ កើតឡើងក្រោយពីរដ្ឋបាលអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានពិនិត្យរកឃើញថា អង្ករវៀតណាមមានប្រើប្រាស់សារធាតុគីមី ហួសកម្រិតកំណត់ចំនួន ៨ប្រភេទ ជាពិសេសបរិមាណសារធាតុ ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអង្ករបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ។

សមាគមចំណីអាហាររបស់វៀតណាមបានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកដែលបញ្ជាទិញអង្ករ ពីប្រទេសវៀតណាម បានសម្រេចច្រានចោលការបញ្ជាទិញអង្ករ វៀតណាម ចំនួន ៩៤កុងតឺន័រ ស្មើនឹងប្រមាណ ១៧០០ តោន ។

យោងតាមទិន្នន័យរបស់អាជ្ញាធរគយវៀតណាម បានបង្ហាញឲ្យដឹងថា រយៈពេល០៨ខែក្នុងឆ្នាំ២០១៦ នេះ វៀតណាមបាននាំចេញអង្ករចំនួន ២២០៨៤តោន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕


ប្រភព៖ គេហទំព័រ ខ្មែរស្ថាបនា

Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top