Tuesday, May 9, 2017

គួរឲរន្ធត់ណាស់..! កង​កម្លាំង​មួក​ខៀវ​ម្នាក់​ ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​​​ ខណៈ​​​​៣​នាក់​ទៀត​​កំពុងបាត់ខ្លួន

Posted by Khmer Herald  |  at  3:25 PM
Hi9

ដំណឹងជាតិ៖ បើ​តាម​ឯកឧត្តម ​ឡុង ​ឌីម៉ង់ ឯកអគ្គរាជទូក​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ ​បាន​ឲ្យដឹង​ថា​ អនុសេនីយ៍​ឯកដែល​សម្តេចតេជោ​ថ្លែង​កាលពីព្រឹកមិញ​ គឺ​​​ត្រូវ​បាន​​ក្រុម​ឧទ្ទាម​បាន​សម្លាប់​​​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ប្រទេស​អាហ្រិក​​កណ្តាល​​ជាមួយ​កង​កម្លាំង​ម៉ារ៉ុក​។​​

សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​សាលា​ខេត្ត​ត្បូងឃ្មុំ​​​ នៅ​ព្រឹក​ថ្ងៃអង្គារ​ ទី​០៩ ខែ​ឧសភា​ ​នេះ​ សម្ដេច​​នាយករដ្ឋមន្ត្រី​ បានប្រកាស​ចូលរួម​សោក​ស្តាយ​និង​​សម្ដែង​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​​ ចំពោះ​ការ​ស្លាប់​កង​កម្លាំង​រក្សា​សន្តិភាព​ មួក​ខៀវ​កម្ពុជា​ ម្នាក់​ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន ដោយ​សារ​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ពួក​ឧទ្ទាម កាល​ពី​យប់​មិញ​នៅ​ប្រទេស​អាហ្វ្រិកកណ្តាល​​។

ក្នុង​ពិធី​នេះ​ដដែរ​សម្តេច​តេជោ​ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា​​ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ស្លាប់​នោះ​ ជា​អនុសេនីយ៍​ឯក​ ធន សំ​ មាន​ស្រុក​​​​​​​​​​កំណើត​នៅ​ខេត្ត​សៀមរាប​។​ ដោយ​ឡែក​៣​នាក់​ទៀត​ ​មិន​បាន​កំណត់​អត្តសញ្ញាណ​នៅ​​ឡើយ​ កង​កម្លាំង​របស់​កម្ពុជា​និង​កង​កម្លាំង​ UN ​បាន​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​៣​គ្រឿង កំពុង​ស្វែង​រក​។

សម្ដេច​បន្ថែម​ថា​​ ប្រសិន​កងកម្លាំង​​មួក​ខៀវ​កម្ពុជា ត្រូវ​ក្រុម​ឧទ្ទាម​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​ ដើម្បី​ជា​ថ្នូរ​នឹង​អ្វីមួយ​​នោះ​​ ​សម្ដេច​សូម​ស្នើ​ឲ្យ​​ UN​ ដែល​ជា​អ្នក​ធានា​ខុស​ត្រូវ​នោះ ត្រូវ​តែ​ធានា​អាយុជីវិត​ទាហាន​​កម្ពុជា​ដែល​បាន​បាត់ខ្លួន​នេះ​ ក៏ដូចជា​ទាហាន​​ម៉ារ៉ុក​ដែល​បាន​បាត់​ខ្លួន​ម្នាក់​នោះ​​ផង​ដែរ ព្រោះថា គោល​ដៅ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​នេះ ធ្វើ​ឡើង​ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​​របស់​ពួក​គេ​ដែល​នៅ​ជិត​តំបន់​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​និង​ម៉ារ៉ុក​។

គួរម្លឹកផងដែថា ការ​វាយ​ប្រហារ​​របស់​ក្រុម​ឧទ្ទាមនៅ​លើ​ទឹក​ដី​អាហ្វ្រិក​កណ្តាល​​នេះ​ ​ជា​ព័ត៌មាន​បឋម​​ បាន​ឲ្យ​ដឹង​ថា ​វា​បាន​ធ្វើ​ឲ្យ​កម្លាំង​មួយ​ខៀវ​កម្ពុជា ម្នាក់​បាន​ស្លាប់​ និង​៣​នាក់​ខ្លួន​ ព្រមទាំង​កងទ័ព​ម៉ារ៉ុក​រង​របួស​​៥​នាក់​និង​បាត់ខ្លួន​ម្នាក់​​​​​​​​៕

រូបតំណាង

Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top