Thursday, May 11, 2017

ក្បួនសិច ៥យ៉ាង​ ដែលធ្វើឲ្យ​ជិវិតលើគ្រែ ​កាន់តែ​មាន​ក្ដី​សុខ​​ទ្វេ​ដង

Posted by Khmer Herald  |  at  8:34 PM
Hi9

យល់ដឹង៖ ដើម្បី​បង្កើន​សេចក្ដី​សុខ​ផ្លូវ​ភេទ​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​យើង និង​ដៃគូ​គួរ​បង្កើត​ច្បាប់​ប្លែក​ៗ​ទើប​ជីវិត​កាន់តែ​អស្ចារ្យ។ ដូច្នោះ​ច្បាប់ ៥ យ៉ាង​នេះ នឹង​ធ្វើឲ្យ​សិច​កាន់តែ​ក្ដី​សុខ​ទ្វេ​ដង៖

១.បង្កើត​កាលវិភាគ​រួមភេទ​ច្បាស់លាស់៖ សិច​ដោយ​មាន​កាលវិភាគ គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​ដៃគូ​ដែល​អាច​ជួយ​បាន​ទាំង​សុខភាព និង​ភាព​សប្បាយ​រីករាយ​ផ្ទាល់ខ្លួន។

២.រួម​ភេទ​ដោយ​ស្ម័គ្រចិត្ត៖ ​ដៃគូ​ស្នេហា​​ទាំងអស់គួរ​បង្កើត​ពាក្យ​សន្យា​ក្នុង​សង្គ្រាម​ក្ដៅ​សាច់​នេះ​ថា «រាល់​ការ​រួម​ភេទ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ទាំង​សងខាង គ្មាន​នរណា​បង្ខំ​នរណា​ទេ» ទើប​សិច​មាន​ភាព​អស្ចារ្យ និង​ប្រកប​ដោយ​ក្ដី​សុខ។

៣.គួរតែ​ប្រើ​រ៉ូប​រាត្រី​មាន​ភាព​ទាក់ទាញ៖ មនុស្ស​ស្រី​គួរតែ​មាន​គម្រោងការ​ច្បាស់លាស់​ទាំង​កាលបរិច្ឆេទ​រួមភេទ និង​ការ​ប្រើប្រាស់​សំលៀកបំពាក់។ ដូចនេះ​រាត្រី​ដ៏​អស្ចារ្យ​បែប​នេះ គួរតែ​ស្លៀកពាក់​ខោអាវ​ស្ដើង​ៗ ទើប​ទាក់ទាញ​អារម្មណ៍​បុរស។

៤.ម៉ោង​ដដែល៖ នៅ​ក្នុង​ច្បាប់​នោះ យើង​គួរ​មួយ​១​ដែល​និយាយ​ពី​ម៉ោង​នៃ​ការ​រួម​ភេទ ព្រោះ​ម៉ោង​ដដែល​ទើប​អាច​ធ្វើឲ្យ​អារម្មណ៍​យើង​នៅ​តែ​ពុះកញ្ជ្រោល​ដដែល។

៥.ការ​បបោសអង្អែល៖ ការ​ចាប់ផ្ដើម​ដោយ​បបោសអង្អែល គឺជា​កាយវិការ​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន​មែន។ ដូចនេះ​ក្នុង​ច្បាប់​គួរតែ​ប្រាប់​ដៃគូ​ឲ្យ​ដឹង​ពី​ចំណុច​នេះ៕

Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top