ថ្មីបំផុត ចាប់ពីថ្ងៃនេះទៅបងប្អូនប្រជាពលរដ្ឋ ដែលព្រួយបារម្ភមិនបានទៅញ៉ាំការមិត្តភក្ដិ ឬម្ចាស់ដើមការខ្ជិលកត់ចំណងដៃច្រើន ឥឡូវនេះលែងពិបាកទៀតហើយ ព្រោះមានសេវាកម្ម អេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលបង្កើតដោយធនាគារ អេស៊ីលីដា ក្នុងនោះការចងដៃក្នុងពិធីមង្គលការ ម្ចាស់ដើមការគ្រាន់ចុះឈ្មោះប្រើប្រាស់គណនីទាន់ចិត្ត និងស្នើឲ្យធនាគារបោះពុម្ពកូដ ដើម្បីដាក់ទូទាត់ គឺជាការស្រេច ។ នេះបើតាមការឱ្យដឹងពីមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ធនាគារ អេស៊ីលីដា ប្រាប់មកកាន់ Sabay។
តាមប្រភពដដែលបានប្រាប់ទៀតថា ភ្ញៀវកិត្តិយសដែលមានគណនីទាន់ចិត្ត អាចចងដៃការដោយផ្ទេរទៅកូដនោះ ។ បន្ទាប់មកម្ចាស់ដើមការអាចដកប្រាក់នៅតាមការិយាល័យធនាគារណាមួយ និងសុំរបាយការណ៍ពីធនាគារ អំពីអ្នកបានផ្ទេរឲ្យ។
គួរបញ្ជាក់ផងដែរថា សេវាកម្ម អេស៊ីលីដាយូនីធី ទាន់ចិត្ត នេះបង្កើតដោយធនាគារអេស៊ីលីដា ដោយផ្ទាល់ ហើយរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ និងពេញនិយម ពីសំណាក់អតិថិជន និងសាធារណៈជនទូទៅ ព្រោះវាជាឧបករណ៍ទូទាត់ សន្សំប្រាក់ និងផ្ទេរប្រាក់ ឆាប់រហ័ស និងមានសេវាធនាគារជាច្រើនភ្ជាប់មកជាមួយ ។
សេវានេះមានភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ ដោយបងប្អូនប្រជាពលរដ្ឋ download program ACLEDA Unity ToanChet ពី AppStore or Play Store ហើយធ្វើតាមការណែនាំ ឬទៅកាន់ការិយាល័យធនាគារដើម្បីសុំជំនួយ ។ បងប្អូនអាចធ្វើផ្ទេរប្រាក់ ឱ្យគ្នាទៅវិញទៅមក តាមលេខទូរសព្ទ ឬគណនី ដោយខ្លួនឯង គ្រប់ទីកន្លែង ដោយមិនមានថ្លៃសេវា។ ងាយស្រួលដល់អ្នកមានរបរលក់រាយ លក់ដុំ ដែលត្រូវទូទាត់ និងអ្នកផ្ទេរទៅតាមបណ្ដាខេត្តនានា៕
Tuesday, May 2, 2017
ថ្មីបំផុត! សេវាចងដៃការតាមប្រព័ន្ធអេឡិចត្រូនិក ដំបូងគេនៅកម្ពុជា
Posted by Khmer Herald |  at 3:19 PM
Hi9
Tags: news
Related posts
Hi1
- តិចនិចធ្វើឱ្យមនុស្សស្រី មានអារម្មណ៍ទ្រាំមិនបាន ចង់រួមភេទ
- Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!
- Honda X-ADV ចេញតម្លៃហើយ ថ្លៃស្មើឡានមួយគ្រឿង (មានវីដេអូ)
- មនុស្សស្រីនៅហ្ស៊ីន រួមភេទយ៉ាងម៉េចទើបមិនសូវមានការឈឺចាប់ខ្លាំង?
- ដឹងអត់ថា មនុស្សស្រីចូលចិត្តរួមភេទ នៅថ្ងៃណាបំផុត?
Popular Posts
Hi
© 2017 Khmer Herald
Blogger templates. Proudly Powered by Blogger.