ដំណឹងអន្តរជាតិ៖ កងទ័ពឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បង និងទទួលជោគជ័យធំធេងលើមីស៊ីលផ្លោងប្រភេទ Agni-II ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយគ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញពីកោះ wheelerនៃតំបន់ឆ្នេរនៃរដ្ឋ Odisha។ នេះបើតាមការផ្សាយនៃវិទ្យុ All India Radio (AIR) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។
យោងតាមវិទ្យុ All India Radio មីស៊ីល Agni-II បានវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅជាង ២,០០០គីឡូមែត្រ ដែលនេះគឺបង្ហាញពីភាពកាន់តែរីកចំរើនទៅមុខ នៃប្រព័ន្ធអភិវឌ្ឍន៍សព្វាវុធរបស់មហាយក្សឥណ្ឌា ក៏ដូចជាសមត្ថភាពមីស៊ីលរយៈចំងាយមធ្យម ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងវាយប្រហារលើគោលដៅរបស់សត្រូវ ទំាងនៅលើដី និងនៅលើផ្ទៃទឹក។
គួរបញ្ជាក់ថា គ្រាប់មីស៊ីល Agni-II អាចនាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាម និងត្រូវបានអភិវឌ្ឍន៍ដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា។ ការបាញ់នេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងយោធានៃប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលជាប្រភេទ Cruise Missile មានឈ្មោះថា Brahmos ដោយជោគជ័យ ដែលជាជំនាន់ថ្មីបំផុតទើបតែត្រូវបានបង្កើនសមត្ថភាព យ៉ាងទំនើបលើសមុនៗ៕
Friday, May 5, 2017
ឥណ្ឌា ធ្វើតេស្តមីស៊ីលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១,០០០គីឡូក្រាមបានជោគជ័យ
Posted by Khmer Herald |  at 11:32 AM
Hi9
Tags: news
Related posts
Hi1
- តិចនិចធ្វើឱ្យមនុស្សស្រី មានអារម្មណ៍ទ្រាំមិនបាន ចង់រួមភេទ
- Update៖ ប្រពន្ធក្រោយនាយហុងដា គឺត្រូវកូនបង្កើត(ជាកូនប្រពន្ធមុន) រឹតកនឹងខ្សែឆ្នាំងអ៊ុត រួចអូសចូលក្នុងបន្ទប់!
- Honda X-ADV ចេញតម្លៃហើយ ថ្លៃស្មើឡានមួយគ្រឿង (មានវីដេអូ)
- មនុស្សស្រីនៅហ្ស៊ីន រួមភេទយ៉ាងម៉េចទើបមិនសូវមានការឈឺចាប់ខ្លាំង?
- ដឹងអត់ថា មនុស្សស្រីចូលចិត្តរួមភេទ នៅថ្ងៃណាបំផុត?
Popular Posts
Hi
© 2017 Khmer Herald
Blogger templates. Proudly Powered by Blogger.