កម្សាន្ត៖ តារាម៉ូដែលរូបស្រស់របស់ Victoria secret នាង Kendall Jenner បានបង្ហាញខ្លួនក្នុងព្រិត្តការណ៍ 2017 Met Gala ហើយលេងនេះ នាងលេងមួយឈុតសិចស៊ី ប្លែកតែម្តង។ ព័ត៌មានពី IBT news បានឱ្យដឹងថា តារាម៉ូដែលវ័យ២១ឆ្នាំ Kendall Jenner បានស្លៀកឈុតដ៏សិចស៊ីមួយ ឈុតចូលរួមកម្មវិធី 2017 Met Gala នៅទីក្រុងញូវយ៉ក ។
Kendall ក្លាយជាតារាដែលទាក់ទាញបំផុត លើកម្រាលព្រំក្រហមព្រោះ ឈុតខ្មៅឆ្លុះរបស់នាងបង្ហាញគូទគ្មានសល់ ដូចជាកំពុងដើរស្រាតអីចឹងដែរ គឺបិទបាំងតែខាងមុខបន្តិចប៉ុណ្ណោះ ច្បាស់ណាស់ថា គ្រប់ប្រភេទកាមេរាធំតូចក្នុងកម្មវិធីច្បាស់ជាបែរមករកនាង។
ឈុតដ៏សិចស៊ីនៅលើខ្លួនរបស់ Kendall នេះគឺជាម៉ូដឆ្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់របស់អ្នកឆ្នៃម៉ូដ Julia Haart ហើយលក្ខណៈពិសេស របស់វាគឺមានបិទត្បូង គ្រីស្តាល់តូច ដល់ទៅ ៨៥០០០ គ្រាប់ឯណោះហើយឈុតនេះ សមនឹង Kendall ខ្លាំងណាស់៕
(ចុចទីនេះដើម្បីទស្សនារូបភាពទាំងអស់របស់នាង ក្នុងកម្មវិធី Met Gala 2017)
