Saturday, May 6, 2017

ស្រីៗ៖ បើមិនទាន់ជួបបុរសបែបនេះទេ គួរតែនៅ Single វិញល្អជាង

Posted by Khmer Herald  |  at  1:12 PM
Hi9

យល់ដឹង៖ អ្នក​គួរ​តែនៅចាំរហូតដល់ជួបបុរស​ម្នាក់​ដែរ​​​សុខចិត្ត​​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​សេចក្ដី​សុខ​​អ្នក បុរស​ម្នាក់​​ដែលតែង​តែ​នៅ​គាំ​ទ្រ​អ្នក​ កាន់​ដៃ​អ្នក និងហ៊ានណែនាំ​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ​​ ក្រុម​គ្រួសារគ្រួសាររបស់គាត់។ ​ដូចនេះឈប់ខ្ជះខ្ជាយ​ពេល​វេលា​​ជាមួយបុរស​ដែលមិនសមនឹងតម្លៃ​របស់អ្នកទៀតទៅ។ ថ្ងៃនេះ​ខ្មែរអានសូមលើកយក​សញ្ញា​សំខាន់ៗដែល​គូសបង្ហាញ​ថា​អ្នក​គួរ​តែ​សេពគប់ជាមួយ​បុរស​បែប​ណា៖

១) ​គាត់តែង​តែ​បារម្ភ​ពី​អ្នក
គាត់​តែង​តែ​ចង់​ដឹងថា​តើ​ពេល​នេះ​អ្នកកំពុង​នៅ​ទី​ណា​​ នៅ​ជា​មួយ​អ្នក​ណា​។ គាត់​តែង​តែ​ផ្ញើ​សារ​សួរ​អ្នក​​​​​តើ​អ្នក​ដល់​ផ្ទះ​ហើយ​ឬ​នៅ ឬបើ​មិន​ដូច្នេះ​ទេ គាត់​អាច​នឹង​ស្វែង​រក​អ្នក​ពេញ​ទី​ក្រុង​ ជា​ពុំ​ខានទ្បើយពី​ព្រោះ​គាត់​បារម្ភ​ពី​អ្នក​។

២) គាត់នៅ​កំដរ​អ្នកពេលនៅក្បែរអ្នក
បុរស​ម្នាក់​ដែលមិនទុក​ហ្គេម​សំខាន់ជាងអ្នក ​​ហើយ​តែង​តែ​នៅ​ក្បែរ​អ្នក​ជានិច្ច។​ ពេល​ដែល​អ្នក​ឈឺគាត់​​មិន​ទុក​អ្នក​ឲ្យ​នៅ​ម្នាក់​ឯង ហើយគាត់​សុខចិត្ត​នៅ​កំដរ​អ្នក​ទល់ភ្លឺ​​បើ​ទោះ​​បី​ជា​គាត់​មិន​​នៅ​មើល​ថែ​អ្នក​ផ្ទាល់ក៏ដោយ។

៣) គាត់ជាមនុស្សគោរព​ពាក្យ​សម្ដី
ការ​គោរព​ពាក្យ​​សម្ដី​ពិត​ជា​ការ​សំខាន់​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ​ព្រោះ​ថា​បើ​សន្យា​ហើយ​ធ្វើមិនបាន នោះបុរសនេះមិនអាចឲ្យអ្នក​ពឹង​ពាក់​បានទ្បើយ​នា​ថ្ងៃ​អនាគត។

៤) គាត់តែងតែសូមទោស​ពេល​គាត់​ធ្វើ​ខុស
បុរសភាគច្រើន​ស្រឡាញ់​មុខ​មាត់ ក៏​ប៉ុន្តែបុរស​​ល្អ ផ្តល់​តម្លៃទៅលើ​ស្នេហារបស់គាត់​ខ្ពស់​ជាង​​មុខ​មាត់​របស់​គេ​ទៅ​ទៀត។ គាត់​នឹង​​សូមទោស​អ្នក​ប្រសិន​ជា​​គាត់​បានធ្វើ​ខុស។ លើសពីនេះ គាត់​អាច​នឹង​ទិញ​ផ្កា​​ជូន​អ្នក​ចាត់​ទុក​ជា​ការ​សូមទោស​ថែម​ទៀត​ផង។

៥) គាត់ជាអ្នកជំរុញ​និង​លើក​ទឹក​ចិត្ត​អ្នក​
គាត់​គឺ​ជា​បុរស​ម្នាក់​ដែល​​តែង​តែ​ជំរុញ​និង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សម្រេច​កិច្ច​ការ​បានល្អ​និង​​ច្រើន​លើសពី​​អ្វី​ដែល​គិត​ថា​អ្នក​អាច​ធ្វើ​បាន។ គាត់​តែង​តែ​នៅ​លើក​ទឹក​ចិត្ត​អ្នក​​ជា​និច្ច នៅរៀងរាល់​ពេល​ដែល​អ្នក​ជួប​ការ​បរាជ័យ​ឬ​បាក់​ទឹក​ចិត្ត៕


ប្រភព៖ Thoughtcatalo

Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top