Friday, June 16, 2017

ចូរ​ចាំ​ណា​ប្រុសៗ​​! មុន​ពេល​ប្រតិបត្តិកា​រសិច មិន​គួរ​ធ្វើ​រឿង​ទាំង ៦ នេះ​ចំពោះ​លិង្គ​ខ្លួន​ឡើយ​

Posted by Khmer Herald  |  at  3:02 PM
Hi9

សុខភាព៖​ នៅពេលយើងនិយាយដល់ការរួមភេទ មានមនុស្សជាច្រើនបាននិយាយអំពីរបៀប ដែលស្ត្រីគួរធ្វើនិងមិនគួរធ្វើប៉ុន្តែគេមិនសូវនិយាយច្រើន អំពីបុរសឡើយ។ ទោះបីជាយ៉ាងនេះក្តីសម្រាប់មនុស្សប្រុស មានរឿងមួយចំនួនដែរដែលខ្លួនគួរតែចងចាំ និងមិនធ្វើឡើងចំពោះលិង្គរបស់ខ្លួនមុនពេលរួមភេទ។

១- មិនត្រូវបណ្តោយលេងលិង្គច្រើនពេកឡើយ
សម្រាប់ការបរបោសអង្អែលមុនពេលរួមភេទវាគឺជារឿងសំខាន់ណាស់មុនពេលអ្វីៗចាប់ផ្តើមទាំងអស់គ្នា។ ប៉ុន្តែសម្រាប់បុរសវិញអ្នកត្រូវដឹងថាតើការបរបោសអង្អែលប៉ុណ្ណាទើបហៅថាច្រើនពេក។ ការបណ្តោយឱ្យមានការលេងលិង្គច្រើនពេកមិនមែនធ្វើឱ្យអ្នកត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពទេ។ បើសិនជាអ្នកមានបញ្ហាលិង្គឡើងមិនរួចក្រោយពីបរបោសអង្អែលរួចយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនទៅ។

២- កុំព្យាយាមប្រើប្រេងរំអិលអី
លិង្គមិនត្រូវការប្រើប្រេងរំអិលឡើយ។ ទឹករំអិលទ្វារមាសស្ត្រីគឺគ្រប់គ្រាន់សម្រាប់សកម្មភាពបរបោសអង្អែលហើយ។ ក្រៅពីនេះបើសិនជាអ្នកប្រើស្រោមអនាម័យទៀតវារឹងតែបរិបូរណ៍ណាស់ហើយ។ ដូច្នេះហេតុអ្វីអ្នកត្រូវពិបាកខ្លួនប្រើប្រេងរំអិលពីខាងក្រៅទៀតធ្វើអី? ក្រៅពីនេះវាក៏អាចធ្វើឱ្យកើតកន្ទួលរមាស់ឬការបង្ករោគនៅថ្ងៃក្រោយថែមទៀត។

៣- កុំប្រើដៃច្រើនពេក
មិនខ្វល់ថាអ្នកធ្វើវាដោយខ្លួនឯងឬពឹងឱ្យដៃគូជួយទេចូរប្រុងប្រយ័ត្នឱ្យមែនទែនផង។ បើសិនជានាងចូលរួមធ្វើសកម្មភាពដែលអ្នកអាចធ្វើបានដោយខ្លួនឯងចូរបង្ហាញនាងឱ្យធ្វើថ្នម ៗ និងមួយៗទៅ។ ការដែលធ្វើវាខ្លាំងពេកអាចនឹងធ្វើឱ្យខាតបង់ភាពរីករាយទៅវិញទេ។

៤- ចូរចៀសវាងការប្រើគ្រឿងផ្សំដែលខុស
ពិតណាស់ខាងស្រីទំនងជាខ្ពឺមខ្លាំងបើសិនជាតំបន់ឯកជនរបស់អ្នកមានភាពកខ្វក់។ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវការលាងសម្អាតកន្លែងនេះជាមួយនឹងសាប៊ូដែលមានក្លិនក្រអូបនោះទេ។ គ្រាន់តែប្រើទឹកនិងសាប៊ូដុសសម្អាតធម្មតា ៗ គឺគ្រប់គ្រាន់ហើយ។

៥- កុំប្រើសម្ពាធខ្លាំងពេក
ខណៈពេលកំពុងតែធ្វើការបរបោសអង្អែលក្នុងពេលរួមភេទការដែលប្រើដៃជួយខ្លួនឯងឬប្រើមាត់បៀមលិង្គនោះចូរប្រុងប្រយ័ត្នខ្លះផង។ ការដែលប្រើសម្ពាធខ្លាំងចំពោះការងារនេះពេកអាចនាំឱ្យលិង្គបាក់ឬខូចអារម្មណ៍ស្រើបស្រាលបាន។

៦- មិនត្រូវប្រើមាត់បៀមលិង្គច្រើនពេកទេ
ចូរណែនាំឱ្យដៃគូអ្នកចេះពីវិធីបម្រើអារម្មណ៍អ្នកដោយថ្នមៗនិងមិនបង្កការឈឺចាប់ផង។ ពេលខ្លះបើសិនជាអ្នកបង្ខំឱ្យនាងប្រើមាត់វាអាចនឹងនាំរឿងអាក្រក់ច្រើនជាងរឿងល្អ។ ផ្ទុយទៅវិញចូរស្នើរសុំនាងថាមវិធីត្រឹមត្រូវនិងណែនាំនាងថាគួរធ្វើបែបណាល្អផង៕


Hi4
Tags:

Related posts

© 2017 Khmer Herald
© 2013 Khmer Herald. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.
back to top